រ៉ូលីន ប្រកាសថ្ងៃដកខ្លួនពីសង្គមសិល្បៈ

  • 2017-11-12 07:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសុខៗស្រាប់តែ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ដែលតែងតែតុបតែងខ្លួនជានារី បានប្រកាសថា ខ្លួននឹងដើរចេញពីសង្គមសិល្បៈនៅអាយុ ៣៥ឆ្នាំ គឺឈប់តុបតែងខ្លួនជាស្រី និងលែងដើរលើវិថីមួយនេះ។

តារាពូកែសម្តីរូបនេះ បានប្រាប់ Sabay កាលពីពេលថ្មីៗនេះថា លោកនឹងដកខ្លួនចេញពីសិល្បៈ នៅអាយុ ៣៥ ឆ្នាំ ដោយហេតុផលថា ចង់សម្រាក ដើម្បីមានពេលវេលាសម្រាប់ខ្លូនឯងផង។ លោកមានគម្រោងយ៉ាងច្បាស់លាស់ ក្រោយពីឈប់ពីសិល្បៈ គឺលោកនឹងទៅដើរកម្សាន្តនៅក្រៅប្រទេស និងបើកហាងការហ្វេតូចមួយ។

រ៉ូលីនថា «ខ្ញុំគិតថាអាយុ៣៥ ខ្ញុំចូលនិវត្តន៍ ព្រោះខ្ញុំអាយុយច្រើនហើយពិបាកពាក់កែង ហើយរូបរាងខ្ញុំវាមិនដូចមុន។ កន្លងមកខ្ញុំធ្វើដើម្បីម្តាយខ្ញុំ ដើម្បីគ្រួសារថ្កុំថ្កើន ពេលនេះអស់ពីម្តាយទៅ ខ្ញុំចង់ធ្វើអ្វីដើម្បីខ្លួនឯង ខ្ញុំចង់ដើរលេងជុំវិញពិភពលោក និងចង់មានហាកាហ្វេតូចមួយ»។

រ៉ូលីន និង មាន​ សូនីតា

កន្លងមកប្រិយមិត្ត ប្រហែលជាដឹងហើយថា រ៉ូលីន តែងប្រាប់ថា ការតែងខ្លួនធ្វើជានារី និងព្យាយាមធ្វើការជាច្រើនទាំងពិធីករ អ្នកចម្រៀង សម្តែងរឿង ដើម្បីធ្វើឲ្យម្តាយរបស់លោកមានសេចក្តីសុខក្នុងជីវិត រស់នៅសុខស្រួល។ ក្រោយពីម្តាយលោក រ៉ូលីន ទទួលមរណៈភាព តារាចម្រៀងមានសមត្ថភាពច្រៀងសំឡេងពីរ ទាំងបុរស និងស្រ្តី បានចាប់ផ្តើមរៀបចំគោលដៅជីវិតថ្មីខ្លួនឯង។

កូនកតញ្ញូរ៉ូលីនឆ្នាំនេះ មានអាយុ ២៩ឆ្នាំ ហើយ ក្នុងរយៈពេល៦ឆ្នាំទៅមុខ លោកនឹងព្យាយាមធ្វើការងារឲ្យល្អបំផុតដើម្បីទស្សនិកជន។ ចំពោះរឿងស្នេហា លោករ៉ូលីន ប្រាប់ថា មិនទាន់​គិតទេ ព្រោះវាជារឿងឥតប្រយោជន៍ គឺលោកកំពុងរីករាយនឹងជីវិតនៅលីវ៕

ចុចអាន៖

អត្ថបទៈ ស្រីអូន