កម្ពុជា​កំពុង​ខ្វះ​កីឡាករ​ឡើង​វ៉ៃ​រាល់​សប្តាហ៍​ ខណៈ​កីឡាករ​ខ្លះ​ត្អូញ​ដាច់​បាយ​

  • 2017-11-15 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ប្រដាល់​ចាស់​ៗ​កាន់​តែ​បាត់​មុខ​ពី​សង្វៀន​ និង​ក្លាយ​ជា​​គ្រូ​បង្ហាត់​ អាជ្ញា​កណ្តាល ចៅ​ក្រម​ ខណៈ​កីឡាករ​ថ្មី​ៗ​លេច​មុខ​ឡើង​សង្វៀន​ជា​បន្ត​បន្ទាល់​​រាល់​ចុង​សប្ដាហ៍។ ទោះ​ជា​យ៉ាង​ណា​ កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ឡើង​វ៉ៃ​ញឹក​ញាប់​ស្ទើរ​​រាល់​សប្ដាហ៍​​ ប៉ុន្តែ​ក៏​មាន​កីឡាករ​ខ្លះ​ដាច់​បាយ​ដោយ​អត់​បាន​ឡើង​ប្រកួត។

កីឡាករ រឿង សោភ័ណ្ឌ បង្គោល​ក្រហម

**ហេតុផល​តម្រូវ​ការ​កីឡាករ​**

​ទូរទស្សន៍​​ចំនួន​​បាន​បើក​​សង្វៀន​ប្រដាល់​​ជា​ច្រើន​ទាំង​ថ្ងៃ​សុក្រ​ សៅរ៍​ និង​អាទិត្យ​ដូច​ជា​ ទូរទស្សន៍​​បាយ័ន​ អាស៊ី​អាគ្នេយ៍​ ស៊ី​ធី​អិន​ ប៉ុស្តិ៍​លេខ​៥​ និង​ភីអិនអិន​ជា​ដើម។ រាល់​កម្មវិធី​នីមួយ​ៗ​យ៉ាង​ហោច​ណាស់​ក៏​​មាន​៤​ទៅ​៥​គូ​ដែល​គិត​ជា​កីឡាករ​សរុប​៨​ទៅ​១០​នាក់។ ​ប្រការ​នេះ​​តម្រូវ​​ឲ្យ​គណៈកម្មការ​​ផ្គូផ្គង​ការ​ប្រកួត​ជ្រើស​រើស​កីឡាករ​​ប្លែក​មុខ​ឲ្យ​​បាន​ច្រើន​បំផុត​តាម​លទ្ធភាព​ដែល​​ធ្វើ​ទៅ​បាន។

កីឡាករ​​ល្បី​​ៗ​ជួរ​មុខ​របស់​កម្ពុជា​មាន​ចំនួន​តិច​ដែល​​​ធ្វើ​ឲ្យ​សង្វៀន​នីមួយ​ៗ​ដណ្តើម​គ្នា​ដើម្បី​បាន​ពួក​គេ​ឡើង​វ៉ៃ​ ឬ​កីឡាករ​ខ្លះ​វ៉ៃ​ប្រចាំ​ប៉ុស្តិ៍​តែ​ម្តង។ ដូច្នេះ​ហើយ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ឡើង​វ៉ៃ​ស្ទើរ​រាល់​សប្តាហ៍​។ ជូន​​កាល​កីឡាករ​ម្នាក់​វ៉ៃ​បាន​៣​ទៅ​​៤​ដង​ក្នុង​មួយ​ខែ។ ជា​ពិសេស​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​រក​ចំណូល​បាន​​ច្រើន​គួរ​សម​ក្នុង​មួយ​ខែ​ៗ។

ឧទាហរណ៍​៖ ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​​ផ្គូផ្គង​កីឡាករ​ឡើង​វ៉ៃ​ដូច​ខាង​ក្រោម​

សប្តាហ៍​ទី​៣ នៃ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​

ថ្ងៃ​អាទិត្យ​ ទី​១៩​ ខែ​វិច្ឆិកា (​សង្វៀន​ស្ទឹង​មានជ័យ​ម៉ោង​៦​ល្ងាច​)

  • ឆាយ​ ​មាស ​Vs​ គួន​ ប៊ុនហ៊ីម​
  • ព្រឿង​ សុជាតិ​ Vs​ Superbank Rachanon (ថៃ)
  • ម៉ុត​ ខ្លឹមខ្មៅ​ Vs Thanunchai Chaleefrat (ថៃ)

ថ្ងៃ​អាទិត្យ​ ទី​១៩​ ខែ វិច្ឆិកា (សង្វៀន​បឹងស្នោរ​ម៉ោង​៤​ល្ងាច​)

  • រិទ្ធ អាទិត្យ​ Vs សំណាង​ សម្បត្តិ
  • ចាន់ ចំរើន​ Vs Petchsila Por.Phakdy​ (ថៃ)​
  • ចាន់ ប៊ុនលាភ​ Vs​ Saenchai Sor.Veasna​ (ថៃ)​

ថ្ងៃ​សៅរ៍ ទី​១៨​ ខែ​វិច្ឆិកា (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៣​រសៀល​)

  • ឯម​ ឡេងលី​ Vs ​Petchphochai (ថៃ​)
  • ឈឿន​ ឆៃដែន​ VsPhlangphol​ Petchbarnna (ថៃ​)

ថ្ងៃ​សុក្រ​ ទី​១៧​ ខែ​វិច្ឆិកា (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៧​យប់​)

  • ស៊ឹម​ ប៊ុនឆៃ​ Vs​ ឈាន​ រស្មី​
  • ឆៃ​ សារ៉ា​ Vs​ Yodphayak​ (ថៃ)​
  • វង្ស ណយ Vs Saengtheannoy (ថៃ)

សប្តាហ៍​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​

ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​វិច្ឆិកា (ស្ទឹង​មាន​ជ័យ​ម៉ោង​៦​ល្ងាច​)

  • ឯម​ ខ្លឹមសរ​ Vs​ ខេម​ ចាន់
  • ផល​ សោភណ្ឌ​ Vs Eakmonkul​ (ថៃ)​
  • សុខ​ សុវណ្ណ​ Vs Lukman Mor.Phuwana​ (ថៃ)​

ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​វិច្ឆិកា​ (​សង្វៀន​បឹងស្នោរ​ម៉ោង​៤​ល្ងាច​)

  • ​ចាន់ វ៉ារិទ្ធ​ Vs ស ស៊ីន
  • អ៊ូច​ ធារិទ្ធ​ Vs​​​ Samkor Sor.Bunyeam​ (ថៃ)
  • សេង​ ស្រឿន​ Vs Keomororkod Petchinda​ (ថៃ)​

ថ្ងៃ​សុក្រ​ ទី​​​​១០​ ខែ​វិច្ឆិកា​ (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៧​យប់​)

  • ​ចៅ ផលឌឿ​ Vs​ មៀច សុខរ៉ា​
  • មុត​ ខ្លឹមខ្មៅ​ Vs Petchuthai Ayunggym​ (ថៃ)
  • ឡៅ​ ចន្ទ្រា​ Vs Petchpisanu Dabphong​ (ថៃ)

សប្តាហ៍​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​

ថ្ងៃ​អាទិត្យ​ ទី​៥​ ខែ​វិច្ឆិកា​ (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៦​ល្ងាច​)

  • ឡូយ វ៉ាន់ឌី Vs​ យ៉ង់ ដារ័ត្ន
  • ចាន់ ចំរើន Vs ណាត់ ក.កេសានុន (ថៃ)
  • ចាន់ ប៊ុនលាភ Vs ឈោគឆ័យ (ថៃ)

ថ្ងៃ​អាទិត្យ​ ទី​៥​ ខែ​វិច្ឆិកា​ (​សង្វៀន​បឹងស្នោរ​ម៉ោង​៤​ល្ងាច)

  • លិញ​ ភិរម្យ​ Vs វុត្ថា​ សុខស្វីន
  • ព្រឿង​ សុជាតិ​ Vs​​​ សាយីត​ យាយាមួយថៃ (ថៃ)
  • ចាន់​ ស៊ីណាត​ Vs ​បីកបាន លូកមឿងផេត (ថៃ)

សប្តាហ៍​ទី​៤ ខែ​តុលា​ ឆ្នាំ​២០១៧​

ថ្ងៃ​អាទិត្យ​ ទី​២៩​ ខែ​តុលា​ (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៦​ល្ងាច​)

  • អូន​ ចាន់ឡឹង​ Vs​ ម៉ៃ​ ថៃប៉ីម​
  • ឈាន​ ហុង​ Vs Petchchartchai​ (ថៃ)​
  • វង្ស​ ណយ​ Vs Yodkaowang (ថៃ)​

ថ្ងៃអាទិត្យ​ ទី​២៩​ ខែ​តុលា (​សង្វៀន​បឹងស្នោរ​ម៉ោង​៤​ល្ងាច​)

  • ​ឡុង រ៉ាមី Vs ចាន់ សាន់
  • ​ឈឿន​ ឆៃដែន Vs Chormhord Thor.Jatuthen (ថៃ)
  • ​ឆៃ សារ៉ា Vs Wanncharlerm (ថៃ)

ថ្ងៃ​សៅរ៍​ ទី​២៨​ ខែ​តុលា (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៣​រសៀល​)

  • ​លន់ បញ្ញា Vs ឯម សុធី
  • ​កូយ ឡាយ Vs ចាន់ ចំរើន
  • ​ឈួន រិទ្ធី Vs ឯម ឡេងលី

ថ្ងៃ​សុក្រ​ ទី​​​២៧​ ខែ​តុលា​ (​សង្វៀន​ស្ទឹងមានជ័យ​ម៉ោង​៧​យប់​)

  • ស៊ីម​ ប៊ុនឆៃ​ Vs​ កំពែង​ ខ្មៅ​
  • សេក​ គឹមរួន​ Vs Saenchai Sor Ve (ថៃ)
  • មុត​ ខ្លឹមខ្មៅ​ Vs Eakmongkul​ (ថៃ)
ឡៅ ចន្ទ្រា វ៉ៃ​នៅ​សង្វៀន​បាយ័ន

ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​បាន​គេ​ផ្គូផ្គង​ខាង​លើ​ឃើញ​ថា​ ​កីឡាករ​ខ្លះ​វ៉ៃ​បាន​២​ទៅ​៣​ដង​​ក្នុង​មួយ​ខែ​​នៅ​​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​តែ​មួយ​។ ចុះ​បើ​​សប្ដាហ៍​ខ្លះ​ដែល​ពួក​គេ​មិន​បាន​វ៉ៃ​​នៅ​សង្វៀន​បាយ័ន​ ពួក​គេ​​អាច​​វ៉ៃ​នៅ​សង្វៀន​ផ្សេង​ៗ​ទៀត​ ដូច្នេះ​ពួក​គេ​​​បាន​វ៉ៃ​៣​ទៅ​៤​ដង​ក៏​មាន​ក្នុង​មួយ​ខែ។

កីឡាករ​ខ្លះ​ត្អូញត្អែរ​​រឿង​អត់​បាន​ឡើង​វ៉ៃ

​កីឡាករ​ខ្លះ​បាត់​មុខ​ពី​សង្វៀន​យូរ​ និង​ស្ទើរ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​​គ្រួសារ​មិន​បាន​។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​កីឡាករ​មួយ​ចំនួន​បាន​ ត្អូញត្អែរ​​​ដែល​ពួក​គេ​មិន​ឡើង​វ៉ៃ​ដូច​ជា​ ឡេះ​ តើក​ ​ម៉ន សាម៉េត ​និង​ព្រំ សំណាង​​ជា​ដើម។ ការ​មិន​បាន​ឡើង​ប្រកួត​​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

បញ្ហា​លើក​ឡើង​ថា​ ហេតុ​អ្វី​​បាន​ជា​ពួក​គេ​មិន​បាន​ឡើង​ប្រកួត​ញឹក​ញាប់? ចម្លើយ​អាច​បណ្តាល​មក​ពី​ពួក​គេ​​អាច​ជាប់​ពិន័យ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា។ ពួក​គេ​អាច​ឡើង​វ៉ៃ​មិន​​ល្អ​មើល​ធ្វើ​ឲ្យ​ម្ចាស់​​ឧបត្ថម្ភ​មិន​ចង់​បាន។ ពួក​គេ​អាច​មាន​បញ្ហា​សុខភាព ​ឬ​​ក្រុម​គ្រួសារ។ ឬ​ក៏​ពួក​គេ​​គ្មាន​ខ្សែ​ដើម្បី​បាន​ឡើង​វ៉ៃ។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​សង្វៀន​ខ្លះ​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ដើម្បី​បាន​វ៉ៃ​រក​ចំណូល​ជួយ​គ្រួសារ​ដែរ។

ហេតុ​ផល​ផ្សេង​​ទៀត​

ម្យ៉ាង​វិញ​ទៀត​ កីឡាករ​ប្រដាល់​មួយ​ចំនួន​​ជាប់​កាតព្វកិច្ច​ជួយ​ជម្រើស​ជាតិ​​ក្នុង​កីឡា​ស៊ីហ្គេម​កន្លង​ទៅ​​ដែល​ពួក​គេ​​ត្រូវ​អវត្តមាន​ពី​សង្វៀន​ច្រើន​ខែ។ លើស​ពី​​នេះ​ទៀត​ កីឡាករ​ខ្លះ​ជាប់​ឈ្មោះ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ដូច​ជា​ Khmer Thai Fight ក៏​ធ្វើ​ឲ្យ​ពួក​គេ​បាត់​មុខ​ពី​សង្វៀន​ដែរ។ ដូច្នេះ​​​ហើយ​សង្វៀន​នីមួយ​ៗ​ក៏​ខ្វះ​ខាត​កីឡាករ​ប្លែក​មុខ​ឡើង​វ៉ៃ​។

ករណី​ផ្សេង​ៗ​ទៀត​ កីឡាករ​ខ្លះ​បាន​បោះ​បង់​ចោល​សង្វៀន​​ដើម្បី​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​​ខេត្ត​ឆ្ងាយ​ៗ​ និង​មាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ដើម។ ប៉ុន្តែ​ថ្មី​ៗ​ក៏​មាន​កីឡាករ​ខ្លះ​បាន​វិល​ត្រឡប់​មក​សង្វៀន​វិញ​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម