បញ្ចប់​បរិញ្ញាបត្រ នារី​វ័យ​ក្មេង​បោះ​បង់​ស្នេហា​និង​ការ​ងារ មើល​ថែ​ឪពុក​មាន​ជំងឺ

  • 2017-11-22 08:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៣ កញ្ញា Gu Xue ដែល​ទើប​តែ​បញ្ចប់​បរិញ្ញាបត្រ​ថ្មី​ៗ​គ្រោង​នឹង​ស្វែង​រក​ការ​ងារ​សម្រាប់​ខ្លួន​ឯង ប៉ុន្តែ​ពីរ​ខែ​ក្រោយ​មក​ឪពុក​របស់​នាង​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កញ្ញា Gu សម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​ការ​ត្រលប់​មក​កាន់​ស្រុក​កំណើត Yicheng ក្នុង​ខេត្ត Hubei វិញ​ដោយ​ដឹង​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​នាង​និង​មិត្ត​ប្រុស​ត្រូវ​បញ្ចប់។ ជា​ការ​ពិត​ណាស់​​មិត្ត​ប្រុស​របស់​នាង​ក៏​សុំ​ចែក​ផ្លូវ​គ្នា​ជាមួយ​នាង​ភ្លាម​ៗ។

ឪពុក​របស់​កញ្ញា Gu មាន​ជំងឺ​រលាក​ស្រោម​ខួរ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន។ ដូច្នេះ​ហើយ​កញ្ញា Gu បាន​មើល​ថែ​ឪពុក​អស់​រយៈ​ពេល ៤​ឆ្នាំ​មក​ហើយ ឥលូវ​នេះ​កញ្ញា​មាន​អាយុ ២៦​ឆ្នាំ។

ខណៈ​ពេល​ដែល​កញ្ញា​ចង់​អស់​សង្ឃឹម​អំពី​ស្ថាន​ភាព​សព្វ​ថ្ងៃ កញ្ញា Gu បាន​និយាយ​ថា​នៅ​ទី​បំផុត​ខ្លួន​បាន​ដឹង​ពី​អ្វី​ដែល​ពិត​ជា​សំខាន់​នៅ​ក្នុង​ជីវិត។ កញ្ញា​បាន​បន្ត​ថា "​ខ្ញុំ​អាច​រក​មិត្ត​ប្រុស​ផ្សេង​ទៀត​បាន ប៉ុន្តែ​ខ្ញុំ​មាន​ឪពុក​តែ​មួយ​ប៉ុណ្ណោះ ហើយ​ដរាប​ណា​ខ្ញុំ​នៅ​មាន​ឪពុក ខ្ញុំ​នឹង​នៅ​តែ​មាន​គ្រួ​សារ។"

នៅ​លើ​បណ្ដាញ​សង្គម Weibo ដ៏​ល្បី​របស់​ចិន អ្នក​លេង​អ៊ីនធឺណិត​មក​ពី​ទូ​ទាំង​ប្រទេស​ក៏​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​កញ្ញា Gu សម្រាប់​ក្ដី​អាណិត​អាសូរ​និង​ការ​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ថែ​រក្សា​ឪពុក​របស់​នាង​ផង​ដែរ៕

ចុចអានអត្ថបទ៖

ប្រភព៖ Shanghaiist   ប្រែសម្រួល៖ សុភារ័ត្ន