មកដឹង៤ចំណុចពី ខេមរៈ សិរីមន្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- 2017-11-29 05:06:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង៤ចំណុចពី ខេមរៈ សិរីមន្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
ចន្លោះមិនឃើញ
អ្នកគាំទ្រធ្លាប់តែឃើញ ខេមរៈ សិរីមន្ត ច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ និងតាមការប្រគំតន្ត្រីតែប៉ុណ្ណោះ តែមិនដឹងថាកំពូលតារាចម្រៀងរូបនេះចូលចិត្តធ្វើអ្វីនៅពេលទំនេរ ហើយទទួលទានមុខម្ហូប ឬបង្អែមអ្វីនោះទេ។
កន្លងមក ខេមរៈ សិរីមន្ត បានប្រាប់ Sabay រឿង ៤ចំណុចដែលលោកចូលចិត្តធ្វើ និងទទួលទាននៅពេលទំនេររួមមាន៖
ចំណុចទី១៖ មុខម្ហូបដែល ខេមៈ សិរីមន្ត ចូលចិត្តទទួលទានជាងគេតាំងពីនៅតូចគឺ"សម្លម្ជូរ"។ លោកថា៖" មិនថាសម្លម្ជូរគ្រឿង សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី ឬសាច់ទានោះទេ និយាយរួមទៅឲ្យតែសម្លម្ជូរគឺចូលចិត្តញ៉ាំទាំងអស់ ព្រោះសម្លម្ជូរធ្វើឲ្យខ្ញុំញ៉ាំបាយបានច្រើនជាងមុខម្ហូបដទៃ ជាពិសេសសម្លម្ជូរដែលដាក់ម្ទេសឲ្យហឹរ"។
ចំណុចទី២៖ ទាក់ទងបង្អែមវិញ គឺលោកចូលចិត្តបរិភោគបង្អែម "សាដូវ" ព្រោះមានរសជាតិផ្អែមមុត បើបានទទួលទានម្ដងហើយ ចង់ទទួលទៀតម្ដងទៀត។
ចំណុចទី៣៖ ម្ចាស់បទ "ស្រុកខ្ញុំគេរាំតែអ៊ីចឹង" ចូលចិត្តហាត់ប្រាណ ដើម្បីបណ្ដេញជាតិពុលចេញពីក្នុងខ្លួន ដើម្បីទទួលបានរាងកាយដ៏រឹងមាំ ជាពិសេសលើកដុំដែកយកសាច់ដុំ។
ចំណុចទី៤៖ ក្រៅពីហាត់ប្រាណប្អូនប្រុស ខេមរៈ ភារុណ ចូលចិត្តច្រៀងលេងដើម្បីកម្សាន្តអារម្មណ៍ឲ្យសប្បាយរីករាយ។ មួយវិញទៀតខ្លួនជាអ្នកចម្រៀងស្រាប់ទើបចូលចិត្តការច្រៀង៕
ចុចអាន៖
រឿងរ៉ាវទាក់ទង ខេមរៈ សិរីមន្ត
កូនប្រុសពៅ នាយក្រឹម ទម្លាយរឿងឪពុកឈប់ផ្គត់ផ្គង់គ្រួសារច្រើនឆ្នាំមកហើយ
ក្រុមតន្រ្តី Tony Memmel និង យឹង យន បង្កការផ្ញាក់ផ្អើលដល់អ្នកបាត់ដំបង