ក្រៅ​ពី​ឲ្យ ៤ ពាន់​ដុល្លារ​ទុក​ដើរ​លេង នៅ​មាន​រង្វាន់​អាថ៌កំបាំង​ធំៗ​រាល់​ខែ​ទៀត សម្រាប់​អ្នក​រៀបការ បើ​យក​ភេសជ្ជៈ​នេះ

  • 2017-12-04 04:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ​អង្គរ ឆ្នាំ​នេះ លេង​ធំ​មែនទែន មាន​កម្មវិធី​ផ្ដល់​រង្វាន់​ច្រើន​មែន​ទែន​ដល់​គូ​ស្នេហ៍​រៀបការ​ដែល​ជ្រើស​យក​ស្រាបៀរ​អង្គរ (Angkor, Angkor Extra Stout) សម្រាប់​ពិធី​មង្គល​ការ។ រង្វាន់​ទាំង​នោះ​មាន៖

  • លុយ​សុទ្ធ ៤០០០ ដុល្លារ ចំនួន ១០ រង្វាន់ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស
  • ប័ណ្ណ​ទិញ​អីវ៉ាន់ ៣៥០ ដុល្លារ ចំនួន ១៥ រង្វាន់
  • រង្វាន់​អាថ៌កំបាំង​រៀង​រាល់​ខែ ចាប់​ពី​ខែ​ធ្នូ ២០១៧ ដល់ ឧសភា ២០១៨។

សម្រាប់​រង្វាន់​អាថ៌កំបាំង​សម្រាប់​ខែ​ទី​១ ដែល​ត្រៀម​ចាប់​ឆ្នោត​នៅ​ខែ​ធ្នូ នេះ គឺ​ធំ​មែន ដោយ​ក្រុមហ៊ុន​នឹង​ផ្ដល់ ម៉ូតូ Honda Dream ស៊េរី​ថ្មី ចំនួន ៣ រង្វាន់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ។

យ៉ាង​ណា​ក៏​ដោយ រង្វាន់​អាថ៌កំបាំង​សម្រាប់​ខែ​ក្រោយៗ​ទៀត ក្រុមហ៊ុន​សុំ​លាក់​សិន ហើយ​ចាំ Surprise រៀង​រាល់​ខែ ទុក​ឲ្យ​គូ​ស្នេហ៍​ដែល​ជ្រើស​យក​ស្រាបៀរ​អង្គរ​រង់ចាំ​អ៊ុត​មើល។

ការ​ចាប់​ឆ្នោត​ផ្សង​សំណាង នឹង​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្ដង ចាប់​ពី​ខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨ ខណៈ​អ្នក​ឈ្នះ​នឹង​មាន​ផ្សាយ​លើ​ហ្វេសប៊ុក​ផ្ទាល់​ស្រាបៀរ​អង្គរ Angkor Beer។

ដើម្បី​អាចឈ្នះ​រង្វាន់​នេះ អ្នក​រៀបការ​ត្រូវ​ទិញ​ស្រាបៀរ​អង្គរ​ចាប់​ពី ២៥ កេស ក្រុមហ៊ុន​នឹង​ថែម​ជូន ១ កេស សៀវភៅ​កត់​ចំណង​ដៃ ២ ក្បាល ធុង​ទឹក​កក​ចំណុះ ១៨,៩ លីត្រ ឬ​កាបូប Carlsberg ឬTuborg និង​ឆ្នោត​ផ្សង​សំណាង​ ១ សន្លឹក។ បើ​ទិញ​ថែម ១០ កេស​ទៀត នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក​បន្ថែម​ទៀត។

អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

ក្រៅ​ពី​ស្រាបៀរអង្គរ ស្រាបៀរ Tuborg, Carlsberg និង Guinness ក៏​ផ្ដល់​រង្វាន់​ដូច​គ្នា​នេះ​ផង​ដែរ។ ព័ត៌មាន​បន្ថែម សូម​ចុច​ពង្រីក​រូប​ខាង​ក្រោម ឬ​ទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម