ត្រួសៗ​ពី​ពន្លឺ​ Aurora ​បាតុភូត​ធម្មជាតិ​ដ៏​អស្ចារ្យ​លើ​មេឃា​

  • 2017-12-12 01:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លឺ​ Aurora ​សម្តៅ​ដល់​ពន្លឺ​នៅ​តំបន់​ប៉ូល​ គឺ​ជា​បាតុភូត​ពន្លឺ​ធម្មជាតិ​ដែល​បង្ហាញ​លើ​ផ្ទៃមេឃ​នៅ​តំបន់​មាន​រយៈកម្ពស់​ខ្ពស់​ដូចជា​នៅ​តំបន់​អាក់ទិក​ និង​អង់​តាក់ទិក​ជាដើម​ ។

ពន្លឺ​ Aurora ​មាន​ពណ៌​បៃតង​ ផ្កាឈូក ឬ​ក្រហម​លាយ​គ្នា​ជា​ឥទ្ធិពលភាគ​ល្អិតៗ​ ដែល​បាន​ផ្ទុះ​ចេញ​ពី​ព្រះអាទិត្យ​ហៅ​ថា​ ខ្សល់​ព្រះអាទិត្យ​។ បន្ទាប់​ពី​ផ្ទុះ​ចេញ​សម្តៅ​ទៅ​ផែនដី​ចំណាយ​ពេល​ពីរ​ឬ​បី​ថ្ងៃ​រួចមក​ ភាគ​ល្អិតៗ​នៃ​ពន្លឺ​ព្រះអាទិត្យ​ និង​ដែន​ម៉ាញេទិក​ធ្វើ​ឱ្យ​វា​ស្អិត​ជាប់​នឹង​ផែនដី​ និង​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​ក្នុង​បរិយាកាស​ដែល​ម៉ូលេគុល​អុកស៊ីសែន​ និង​ម៉ូលេគុល​នីដ្រូសែន​បញ្ចេញ​ពន្លឺ​ផូតុង​ ហើយ​ទំនាក់​ទំនង​នេះ​បង្កើត​ជា​ពន្លឺ​នៅ​តំបន់​ភាគ​ខាងត្បូង​និង​ខាង​ជើង​តែ​ម្តង​។

ប្រទេស​ដែល​អាច​មើល​ឃើញ​ពន្លឺ​ Aurora ​នៅ​តំបន់​ប៉ូល​ខាង​ជើង​រួម​មាន​ ប្រទេស​ន័រវែស កាណាដា ហ្វាំងឡង់ ចក្រភពអង់គ្លេស ស៊ុយអែត អ៊ីស្លង់ ស្កុតឡែន​និង​ប្រទេស​អៀរ​ឡង់​ ។ ចំណែក​ប៉ូល​ខាងត្បូង​វិញ​មាន​ប្រទេស​អូស្ត្រាលី នូវែលសេឡង់​និង​ប្រទេសស៊ីលី ៕

ប្រភព៖ NASA   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី