យី កក្កដា បង្ហាញស្នាដៃថ្មី គូរគំនូរ២ ដោយដៃទាំង២ក្នុងពេលតែមួយ និងគូរបញ្ច្រាស

  • 2017-12-12 03:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកម្មវិធី សិល្បៈតាមផ្លូវ ឬ Street Art ដែលជាការប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់ បែបសហសម័យ កាលពីរាត្រីទី៨ខែធ្នូ ឆ្នាំ២០១៧ សិល្បករពហុកជំនាញ ដែលចេះទាំងប្រគំតន្រ្តី គូរូប សូនរូប និងឆ្លាក់រូប ពិសេសគឺការគូរូបប្លែកៗលើជញ្ជាំង យី កក្តដា បានធ្វើឱ្យបរទេសភ្ញាក់ផ្អើរពីការគូរូប២ ដោយប្រើដៃ២ ហើយលើសពីនោះគឺគូរូបបញ្ច្រាស់ចុះក្រោម។

សិល្បករ យី កក្តដា

ក្នុងកម្មវិធី Art Street កក្តដា បានបង្ហាញការគូរូប ប្រាង្គប្រាសាទបាយ័ន្ត និង ភ័ក្រ្តព្រះបាទជ័យវរ្ម័នទី៧ ព្រមគ្នាក្នុងពេលតែមួយ ដោយដៃទាំងពីរ និងធ្វើការគូរូបបញ្ច្រាស ដោយគូដាំក្បាលរូបភាពចុះ រហូតដល់គូហើយទើបបង្វិលរូបភាពមកលើវិញក្នុងរយៈពេលតែ១៥នាទីប៉ុណ្ណោះ។

យី កក្តដា គូរូបហើយ

រូបភាពរបស់កក្តដាបានធ្វើឱ្យបរទេសជាច្រើនស្ងើចសរសេរគ្រប់ៗគ្នា ដោយមិននឹកស្មានដល់ថាយុវជនម្នាក់នេះចំណាយពេលតែ១៥នាទីអាចគូរូបភាពបែបនេះបាន។ តាមដែល យុវជន យី កក្តដា ប្រាប់ Sabay ឱ្យដឹងថា៖ «ខ្ញុំព្យាយាមយកឈ្នះខ្លួនខ្ញុំដោយធ្វើអីដែលអ្នកដទៃមិនអាចធ្វើបាន គំនិតរបស់ខ្ញុំគឺដើម្បីបង្អូតបរទេសដែលមកចូលរួមកម្មវិធីនេះដឹងថាខ្មែរយើងក៏មានអ្នកជំនាញសិល្បៈប្លែកៗជាច្រើនដែរ»។

អ្នកចូលរួមក្នុងកម្មវិធី Street Art
ពេលចាប់ផ្តើមគូរូប
រូបភាព១០ភាគរយ
៣០ភាគរយ
៥០ភាគរយ
៨០ភាគរយ
១០០ភាគរយ

ចុចអាន

-យី កក្កដា សិល្ប​ករ​ពហុ​ជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មាន​ប្រវត្តិ​កំសត់​នឹក​ស្មានមិនដល់​

-កូន​ខ្មែរ​តែម្នាក់​គត់ រៀន​សាលា​តន្រ្តី​លំដាប់​ពិភព​លោក​ដល់​ទៅ​១៤ឆ្នាំ បង្កើត​ស្នាដៃ​ល្អឯកជាច្រើន​

-ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

អត្ថបទ៖ Sunny