Francia មិនខ្លាច​បង្ហាញស្នាម​បន្សល់​ពី​ការ​វះកាត់បរិច្ចាគ​ក្រលៀន​ឲ្យ​ Selena សោះ​ឡើយ

  • 2017-12-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ តារា​សម្ដែង Francia Raisa​ បាន​​​ចូល​រួម​​​ពិធី​សម្រាប់​កម្មវិធី​ទូរទស្សន៍​ Grown-ish របស់​នាង​នៅ​ហូលីវូដ ដោយ​បាន​​ពាក់​ម៉ូដ​​អាវ​មួយ​កំណាត់​ខ្លួន ហើយ​បញ្ចេញ​យ៉ាង​ច្បាស់​នូវ​ស្លាក​ស្នាម​​វះ​កាត់​របស់​នាង។ អំឡុង​ពេល​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ តារា​សម្ដែង​រូប​នេះ​ក៏​បាន​និយាយ​ពី​អារម្មណ៍​របស់​នាង​​​ក្រោយ​ពេល​​​ទទួល​ការ​វះកាត់​រួច។

Raisa និង​ Selena អំឡុង​ពេល​វះកាត់

តារា​សម្ដែង Raisa បាន​ប្រាប់​វិប​សាយ​  Us Weekly ថា៖ "ពួក​យើង​ (នាង​ និង​ Selena)មិន​អី​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​បាន​មក​ទី​នេះ"។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧មិត្ត​ជិត​ស្និទ្ធ​របស់ Selena រូប​នេះ​បាន​ប្រាប់​​អ្នក​គាំ​ទ្រ​នាង​ក្នុង​គណនី​  Instagram ថា៖ "ខ្ញុំ​ពិត​ជា​​សប្បាយ​ចិត្ត​ដែល​ព្រះ​បាន​ជឿជាក់​ខ្ញុំ​ជាមួយ​នឹង​អ្វី​ដែល​​មិន​ត្រឹម​តែ​បាន​ជួយ​ជីវិត​មួយ​នោះ​ទេ ថែម​ទាំង​​បាន​ផ្លាស់​ប្ដូរ​ខ្លួន​របស់​ខ្ញុំ​ទៀត។ នេះ​ជា​ចំណែក​មួយ​នៃជីវិត​របស់​ពួក​យើង ហើយ​ពួក​យើង​នឹង​ចែក​រំលែក​វា​ឆាប់ៗ​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​គឺ​ថា​នេះ​មិន​មែន​ជា​រឿង​តែ​មួយ​នោះ​ទេ"។

ក្រោយ​មក​នៅ​ក្នុង​ខែ​ដដែល​នេះ តារា​សម្ដែង​រូប​នេះ​ក៏​បាន​បើក​បង្ហាញ​ស្នាម​របួស​ពី​ការ​វះ​កាត់​ក្រលៀន​របស់​នាង​នៅ​លើ Instagram ផង​ដែរ។ នាង​បាន​បង្ហោះ​វីដេអូ​រូប​នាង​កំពុង​ហាត់​ប្រាណ​ជាមួយ​នឹង​សំណេរ​ខ្លី​ពី​ក្រោម​នោះ​ថា៖ "សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ត្រឡប់​មក​វិញ"៕

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា