គំនូរចិនបុរាណ ១២ផ្ទាំង លក់បំបែកកំណត់ត្រាពិភពលោក ក្នុងតម្លៃមិនធ្លាប់មាន
- 2017-12-18 07:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនូរចិនបុរាណ ១២ផ្ទាំង លក់បំបែកកំណត់ត្រាពិភពលោក ក្នុងតម្លៃមិនធ្លាប់មាន
ចន្លោះមិនឃើញ
រូបគំនូរទេសភាពដ៏ស្រស់ស្អាតចំនួន ១២ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករបុរាណចិនដ៏ល្បីឈ្មោះ គឺលោក Qi Baishi (ឆ្នាំ១៨៦៤-១៩៥៧) ត្រូវបានលក់ហើយក្នុងតម្លៃបំបែកកំណត់ត្រា ៩៣១,៥ លានយ័ន (១៤៤ លានដុល្លារ) ក្នុងពិធីដេញថ្លៃមួយនៅទីក្រុងប៉េកាំង កាលពីយប់ថ្ងៃអាទិត្យ។
តម្លៃនេះបានបំបែកកំណត់ត្រាថ្មី សម្រាប់ស្នាដៃសិល្បៈចិនដែលដាក់លក់នៅទូទាំងពិភពលោក។ ការប្រកួតប្រជែងដេញថ្លៃនេះ បានចាប់ផ្តើមនៅតម្លៃ ៤៥០ លានយ័ន។ លុះចុងក្រោយមានអ្នកដេញថ្លៃតាមទូរសព្ទម្នាក់ បានទទួលជោគជ័យលើការដេញថ្លៃនោះ។ តម្លៃនេះក៏ធ្វើឱ្យលោក Qi Baishi ក្លាយជាសិល្បករចិនដំបូង ដែលស្នាដៃរបស់ខ្លួនត្រូវបានលក់ក្នុងតម្លៃលើស ១០០ លានដុល្លារ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១០ ថូរផ្ការបស់គ្រួសារមួយនៅសតវត្សទី ១៨ ដែលត្រូវបានផលិតឡើងក្នុងអំឡុងរជ្ជកាលព្រះចៅអធិរាជ Qinglong ក៏ធ្លាប់ត្រូវបានគេដេញថ្លៃយកក្នុងតម្លៃជាង ៥៧ លានដុល្លារផងដែរ៕
ចុចអាន៖
មកស្គាល់កំពូលអ្នកមានបំផុត ទាំង១១នៅចិន ខណៈ Jack Ma បានត្រឹមលេខ៣
ហួសចិត្ត! មហាកំពែងចិន ក្លាយជាកន្លែងដាំទឹកឆុងមី របស់មនុស្សមួយក្រុម
ជិះបុកឡាន Rolls-Royce ត្រូវម្ចាស់ទាមទារឲ្យលក់ផ្ទះ ដើម្បីសងថ្លៃខូចខាត