៥ ចំណុច​​ បើ​អ្នក​ដឹង​ គ្មាន​ផ្លូវ​​​មេរោគ​អាច​ឆ្លង​​ចូល​បណ្ដាញ​សង្គម​​អ្នក​បាន​​ងាយ​នោះ​ទេ

  • 2017-12-20 04:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ មាន​ការ​រាត​ត្បាត​មេរោគ​ប្រភេទ Trojan លើ​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេស​បុក ​ដែល​វា​មាន​លទ្ធភាព​​អាច​ចូល​លួច​យក​ព័ត៌មាន​ទាំងអស់​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​ ហើយ​មាន​កម្មវិធី​កំចាត់​មេរោគ​តិច​តួច​ណាស់​អាច​ចាប់​វា​បាន។

កន្លងទៅ Sabay ក៏​ធ្លាប់​បាន​ណែនាំ​ពី​​គន្លឹះ​និង​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ជៀស​ឆ្ងាយ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ​។ អត្ថបទ​នេះ​នឹង​និយាយ​បន្ថែម​ជា​ថ្មី​ពី​ការ​បង្ការ​ខ្លួន​ពី​ការ​វាយ​ប្រហារ​នានា​ សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

លោក អ៊ូ ផាន់ ណា​រិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា បាន​ចែក​រំលែក​តិចនិក​ខ្លះ​ៗ ដើម្បី​ការពារ​ខ្លួន​៖

  • ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​ខ្លាំង​ចាប់ពី ៨ តួអក្សរ​ឡើង (ដែល​មាន​តួអក្សរ លេខ និមិត្ត​សញ្ញា​បញ្ចូល​គ្នា)
  • ដាក់​ដំណើរការ​មុខងារ​ផ្ទៀង​ផ្ទាត់​ពីរ​ស្រទាប់ (2 Factor Authentication) បើសិន​​អ្នក​ប្រើប្រាស់ iPhone
  • មិន​ត្រូវ​ចុច​ទៅ​លើ​តំណរ​ភ្ជាប់ (link) ឬ​ព័ត៌មាន​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ប្រភព​មិន​ច្បាស់​លាស់
  • ត្រួត​ពិនិត្យ​ទៅ​លើ​សារ​ដែល​ផ្ញើរ​មក​តាម Facebook Messenger ឲ្យ​បាន​ច្បាស់​លាស់ ឬ​បើ​អាច​សូម​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដែល​បាន​ផ្ញើរ​អ្វី​មក​អ្នក​ជា​មុនសិន!
  • សូម​គិត​ឲ្យ​បាន​ពីរ ឬ​បី​ដង​មុន​នឹង​ចុច​ទៅ​លើ​អ្វីមួយ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា