ជិះ​ទូក​​-កាណូត​ ៣ម៉ោង​ ស្វែង​យល់​អស់​ពី​ជីវិត​ពិត​អ្នក​ភូមិ​ឆ្នុក​ទ្រូ ​ ជិះ​ទូក​​-កាណូត​ ៣ម៉ោង​ ស្វែង​យល់​អស់​ពី​ជីវិត​ពិត​អ្នក​ភូមិ​ឆ្នុក​ទ្រ...
  • 2016-10-19 17:35:38

អ្នក​ភូមិ​មួយ​បាន​ប្រើប្រាស់​ជីវិត​រស់​នៅ​លើ​ផ្ទៃ​ទឹក ​នៃ​ដៃបឹង​​ទន្លេសាប​ នៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង។ ទាំង​ចាស់ ទាំង​ក្មេង​សុទ្ធតែ​អាច​ចេះ​ហែល​ទឹក និង អាច​អុំទូក ឬ​បញ្ជា​កាណូត​តូច ធំ បាន​យ៉ាង​ស្ទាត់​ជំនាញ ព្រោះ​ពួកគេ​បាន​យក​ទូក​ ឬ​កាណូត​ជា​យាន​ដ៏​សំខាន់​នៅ​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​សព្វ​បែប​យ៉ាង​នៃ​ការ​រស់​នៅ​លើ​ភូមិ​ផ្ទះ​បណ្ដែត​ទឹក​មួយ​នេះ។ ដូច្នេះ​ប្រសិន​បើ​ទស្សនិកជន​ចង់​ដឹង​អំពី​ជីវិត​ពិត​របស់​ពួកគេ គឺ​អាច​ជួល​កាណូត​ឈើ ឬ​ស្មាច់​ ជិះ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​មួយ​នេះ​ដោយ​ប្រើប្រាស់​រយៈពេល​តែ ៣ម៉ោង​ ប៉ុណ្ណោះ។