ជិះកាត់តំបន់អភិវឌ្ឍថ្មីជ្រោយចង្វារម្តងនេះបែកភ្នែក ហាងឡានទំនើបពង្រាយគ្នាដូចខ្យង
- 2018-08-28 09:28:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះកាត់តំបន់អភិវឌ្ឍថ្មីជ្រោយចង្វារម្តងនេះបែកភ្នែក ហាងឡានទំនើបពង្រាយគ្នាដូចខ្យង
ចន្លោះមិនឃើញ
ចេញពីពីស្ពានជ្រោយចង្វារបើយើងជិះតាមផ្លូវទៅកាន់រង្វង់មូលនាងមច្ឆា ទៅកាន់ស្ពានបាឡេ។ នៅតាមដងផ្លូវអ្នកនិងឃើញបណ្ដុំហាងជាច្រើនកំពុងបើកដំណើរការ និងខ្លះទៀតកំពុងដំណើរការសាងសង។
ទីតាំងនោះដែរក៏ជាបណ្ដុំហាងលក់រថយន្តទំនើបៗពីបរទេសដែលទើបនិងបើកដំណើរការតែពុំទាន់មានរថយន្តមកដាក់តាំងលក់ច្រើនឡើយ។ បើតាមអ្នកលក់ឡានម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបប្រាប់ថាទីតាំងលក់ឡាននេះទើបតែបើកដំណើរការនៅពេលថ្មីៗនេះទេ តែពុំទានមានអ្នករកស៊ីយករថយន្តមកតាំងលក់ច្រើនទេ។
ទាក់ទងនឹងទីតាំងលក់រថយន្តថ្មីនេះលោកបានប្រាប់នៅពុំទាន់មានអ្នកស្គាល់ច្រើនឡើយ។ តែលោកសង្ឃឹមថានិងមានអ្នកស្គាល់បានឆាប់ព្រោះថាតំបន់នេះជាផ្លូវឆ្លងកាត់ទៅកាន់ស្ពានបាឡេភ្ជាប់ពីខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅស្ពានជ្រោយចង្វា និងចេញទៅកាន់ផ្លូវជាតិលេខ ៦ ផ្លូវនេះដែរកំពុងមានអ្នកធ្វើដំណើរកាន់តែច្រើន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទបន្ត
ទីតាំងលក់ឡានទំនើបមួយទៀត នឹងបាត់រូបរាងនៅពេលឆាប់ៗនេះ
ហាងលក់ឡាន ក្បែរស្តាតចាស់នឹងត្រូវបាត់រូបរាង ក្រោយដីឡើងថ្លៃ (វីដេអូ)