មិនចង់ជឿ រថយន្តអគ្គិសនី មានប្រវត្តិបង្កើតជាង ២០០ ឆ្នាំ មិនមែនទើបមានឥលូវនោះទេ
- 2018-09-07 01:40:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ជឿ រថយន្តអគ្គិសនី មានប្រវត្តិបង្កើតជាង ២០០ ឆ្នាំ មិនមែនទើបមានឥលូវនោះទេ
ចន្លោះមិនឃើញ
បច្ចេកវិទ្យារថយន្តអគ្គិសនី មានការចាប់អារម្មណ៍ច្រើន ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបន្តវិនិយោគ អភិវឌ្ឍន៍ ដូចជាក្រុមហ៊ុន Tesla។
មែនទែនទៅ រថយន្តអគ្គិសនីនេះ មិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ ដោយមានគំរូរូបរាង តាំងពីដើមឆ្នាំ ១៨០០ ដែលស្របពេលនឹងការអភិវឌ្ឍន៍ យានយន្តអគ្គិសនី និងថ្ម។ វិស្វករជាច្រើនក្នុងសហរដ្ឋអាមេរិក និងពីអឺរ៉ុប បានបន្តអភិវឌ្ឍន៍ ប៉ុន្តែត្រូវការចំណាយពេលយូរក្នុងការបង្កើត។
ឆ្នាំ ១៨៩០ រថយន្តអគ្គិសនីមានច្រើនដូចនឹង រថយន្តប្រើប្រេងសាំងដែរ ហើយម៉ូដែលនាំមុខកាលនោះ បានរចនាដោយលោក William Morrison មានការពេញនិយម រត់បាន ២២.៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយសារ ប្រភពថាមពលមិនគ្រប់គ្រាន់ ក៏ដូចជាទីតាំងផ្គត់ផ្គង់អគ្គិសនីនៅខ្វះខាត រថយន្តអគ្គិសនីធ្លាក់ចុះនៅមានតិចតួច បម្រើគោលបំណង ភាគច្រើនត្រឹមពាណិជ្ជកម្ម និងឧស្សាហកម្ម ខណៈកំណើនរថយន្តប្រើប្រេងសាំងមានការនិយមជាង។
បច្ចុប្បន្ន ប្រភពថាមពល និងបច្ចេកវិទ្យាជំរុញការផលិតមានលក្ខណៈល្អប្រសើរ ធ្វើឲ្យសន្ទុះផលិតកម្មរថយន្តអគ្គិសនីហាក់បីដូចជាងើបឡើងវិញ មានតម្រូវការ ត្បិតមិនទាន់អាចវ៉ាដាច់រថយន្តប្រើប្រេង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ