Youtuber ម្នាក់​នេះ មាន​សុទ្ធិ​និយម​ចំពោះ​ការ​វិល​ត្រលប់​របស់ Touch ID លើ​ iPhone វិញ

  • 2018-12-22 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដឹងស្រាប់ មុខងារ​ស្កេន​ម្រាមដៃ មិន​មាន​វត្តមាន​ភ្ជាប់​ជាមួយ iPhone ម៉ូដែល​ចុង​ក្រោយ​នេះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ Face ID។ 

Touch ID ជា​អតីតកាល ប៉ុន្តែ Face ID ក៏​មិនមែន​ជា​អនាគត​ដែរ ត្រឹម​ជា​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ 

Touch ID ដំណើរការ​លឿន ងាយស្រួល​ប្រើ​ជាង​លេខ​កូដ​។ Face ID ផ្ទៀងផ្ទាត់​អ្នក​ប្រើប្រាស់ មែនទែន​ទៅ​ពេល​ខ្លះ ម្ចាស់​សឹង​មិន​ចាប់​អារម្មណ៍​។ ក៏​មាន​កាលៈទេសៈ​មួយ​ចំនួន ដែល Face ID មិន​ដំណើរការ ដូចជា​ពេល​មាន​ពន្លឺ​ចាំង​ខ្លាំង​ពី​ក្រោយ​ជាដើម​។ 

ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រើ Sensor ស្កេន​ម្រាមដៃ​បង្កប់​ក្រោម​អេក្រង់ ជៀស​ជាង​ដាក់​លើ​ប៊ូតុង Home។ ក៏​មាន​ប៉ាតង់​សម្រាប់​បច្ចេកវិទ្យា microLCD ដែល​មាន​ការ​ពង្រឹង​សមត្ថភាព​មុខងារ​ស្កេន​ម្រាមដៃ​លើ​អេក្រង់​។ ពេល​អនាគត អេក្រង់ iPhone ក៏​អាច​ទាញ​យក​ទិន្នន័យ​ម្រាមដៃ រាល់​ពេល​អ្នក​ចុច​លើ​នោះ​បាន​ដែរ​។ 

Face ID ធ្វើការ​ស្កេន​ទម្រង់​មុខ ជាមួយ​នឹង​ប្រព័ន្ធ Neural Engine Processing ដើម្បី​ដោះ​សោ​ចូល​ប្រើ iPhone អត់​ប៊ូតុង Home។ កាមេរ៉ា TrueDepth នឹង​ចាប់​ផ្ទៃ​មុខ​ផ្ទៀងផ្ទាត់ រាល់​ពេល​អ្នក​សម្លឹង​មើល​អេក្រង់។ 

Chip ស៊េរី A របស់ Apple មាន Sensor ស៊េរី M ដែល​នា​ពេល​បច្ចុប្បន្ន ប្រើ​សម្រាប់ កម្មវិធី​សុខភាព និង​ហ្គេម​។ ​នា​ពេល​អនាគត ក៏​អាច​ប្រើ​ដើម្បី​ចាប់​យក​ទិន្នន័យ និង​ពិនិត្យ​ពី​គំរូ​ការ​ដើរ ឬ​ឥរិយាបថ ដូច​នេះ ពេល​អ្នក​មាន​ចលនា iPhone អាច​ដឹង​បាន​ថា​ជា​អ្នក​កំពុង​បម្លាស់ទី​​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imore   ប្រែ​សម្រួល៖ ប៊ុនធឿន