Man Utd ជាប់​លេខ ១ ខាង​កីឡាករ​របួស​ច្រើន​ជាង​គេ​នៅ PL ខណៈ Spurs លេខ ២

  • 2019-05-21 12:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ ក្នុង​ក្របខ័ណ្ឌ​ Premier League គេ​បាន​រក​ឃើញ​ថា​ ក្លឹប​ Manchester United មាន​កីឡាករ​រង​របួស​រហូត​ដល់​ទៅ ៦១​ដង​ ឯណោះ​ ដែល​ជា​ក្លឹប​ដែល​មាន​កីឡាករ​របួស​ច្រើន​ជាង​គេ​ក្នុង​លីគ​។ តាម​ពី​ក្រោយ​នេះ ក្លឹប​ Tottenham Hotspur ជាប់​លេខ ២ ដែល​មាន​កីឡាករ​របួស​ ៤២​លើក។

ចំណែក​ឯ​ Liverpool លេខ ៣ ក្លឹប​កាំភ្លើង​ធំ ជាប់​លេខ ៦ ហើយ​ក្លឹប​ Manchester City ជាប់​លេខ ៨។ ដោយឡែក​ក្លឹប​ Chelsea មិន​ជាប់​ចំណាត់ថ្នាក់​ Top 10 ទេ​ ខាង​មាន​កីឡាករ​របួស​ច្រើន​ជាង​គេ​។

ខាង​ក្រោម​នេះ ជា​ក្លឹប​ Prermier League ដែល​មាន​កីឡាករ​របួស​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល ២០១៨/១៩៖

១. Manchester United៖ ៦១​ដង។

២. Tottenham Hotspur៖ ៤២​ដង។

៣. Liverpool៖ ៣៧​ដង។

៤. Huddersfield Town៖ ៣៦​ដង។

៥. Newcastle United៖ ៣៦​ដង។

៦. Arsenal៖ ៣៥​ដង។

៧. Cardiff City៖ ៣៥​ដង។

៨. Manchester City៖ ៣៥​ដង។

៩. AFC Bournemouth៖ ៣៣​ដង។

១០. Watford៖ ៣៣​ដង៕

អាន​បន្ត​៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី