នាយ ចឺម ឈុត​ថើប​មួយ​ប្រើ​ពេល​បី​ថ្ងៃ​​ទើប​ថត​រួច​ក្នុង​រឿង "ខ្មោច​អា​សង្ហា"

  • 2014-11-12 16:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ​ ចឺម​ និយាយ​ថា​ លោក​ប្រើ​ពេល​បី​ថ្ងៃ​ទើប​​អ្នក​ដឹក​នាំ​ឈប់​ថត​ ក្នុង​ឈុត​ថើប​មួយ​ក្នុង​រឿង "ខ្មោច​អា​សង្ហា"។

 

តារា​កំប្លែង​ល្បី​ឈ្មោះ​ក្នុង​​ក្រុម​កំប្លែង CTN នាយ ចឺម​ និយាយ៖"លំបាក​ហួស​បង ឈុត​ថើប​ក្នុង​រឿង ខ្មោច​អា​សង្ហា​ហ្នឹង ព្រោះ​ទាំង​ខ្ញុំ​នឹង​តួឯក​ស្រី​សុទ្ធ​តែ​ថ្មីថ្មោង​ដូច​គ្នា​មិន​ដែល​សម្ដែង​រឿង​ពី​មុន​មក"។

នាយ ចឺម ក្នុង​ពិធី​សម្ពោធ​រឿង "ខ្មោច​អាសង្ហា" រសៀល​ម្សិលមិញ

 

ខ្សែ​ភាពយន្ត​បែប​កំប្លែង​រឿង "ខ្មោច​អា​សង្ហា" នឹង​ដាក់​បញ្ចាំង​​​ក្នុង​រោង​ភាពយន្ត​ទាំង​៥​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ​២០១៤ ​តទៅ។

 

នាយ ចឺម​ បន្ត​ថា ​លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​​ពេល​បាន​សម្ដែង​ខ្សែ​ភាពយន្ត​លើក​ដំបូង ហើយ​ទទួល​បាន​តួឯក​ជា​មួយ​កញ្ញា សាឡាត់ ស្រី​ឡាង ដោយ​ដើរ​តួ​ជា​ ខ្មោច​អា​សង្ហា។

 

ទោះ​ជា​ការ​សម្ដែង​​លើក​ដំបូង​ជួប​ឧបសគ្គ​ច្រើន​ក្ដី​​​តារា​កំប្លែង​វ័យ​ក្មេង​ខាង​លើ​អះអាង​ថា​លោក​បាន​ប្រឹងប្រែង​ជា​ខ្លាំង​​ជា​មួយ​តារា​សម្ដែង​ជា​ច្រើន​ទៀត​ក្នុង​ការ​ធ្វើ​ឱ្យ​សាច់​រឿង​ទាំង​មូល​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​នៅ​​ពេល​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

 

ទន្ទឹម​នឹង​​​នឹង​ការ​ជួប​ឧបសគ្គ​ខ្លះៗ​នាយ ចើម​ បាន​រំពឹង​ថា​ខ្សែ​ភាពយន្ត​ខ្លួន​សម្ដែង​ជា​តួឯក​លើក​ដំបូង​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន។ យ៉ាង​ណា​ក៏​ដោយ​ក្នុង​នោះ​លោក​ក៏​ស្នើ​ដល់​ទស្សនិកជន​ចូល​រួម​ទស្សនា​ផង​ដែរ​ដើម្បី​លើក​កម្ពស់​ភាពយន្ត​ខ្មែរ។

 

នាយ ចឺម និង​តួឯក​ស្រី​ក្នុង​ពិធី​សម្ពោធ​រឿង ខ្មោច​អាសង្ហា

“ខ្ញុំ​សម្ដែង​​រឿង​លើក​ដំបូង យ៉ាង​ណា​យ៉ាង​ណី​ពុក​ម៉ែ បង​ប្អូន​ជួយ​គាំទ្រ​​ខ្ញុំ​ ក៏​ដូច​ជា​តារា​សម្ដែង​ដទៃ​ទៀត​ផង"។ នាយ ចឺម បន្ថែម។

 

រឿង"ខ្មោច​អា​សង្ហា" ជា​វណ្ណកម្ម​​ថ្មី​​មួយ​ទៀត​របស់​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត​បន្ទាប់​ពី​រឿង "ព្រាយ​ខ្លា" និង​រឿង"វិញ្ញាណ​ម្ចាស់​ពូក"។ នេះ​ជា​ការ​សម្ដែង​តួឯក​លើក​ដំបូង​ពី​សំណាក់​នាយ ចើម តារា​កំប្លែង​ល្បី​ឈ្មោះ​ក្នុង​ក្រុម​កំប្លែង CTN៕ អានអត្ថបទបន្ត៖ លោក​តា ប្រាជ្ញ ឈួន ចង់​ជួប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត !

អានអត្ថបទបន្ត៖ តារា​សម្ដែង ស៊ុំ សុម៉ាលី រៀបការ​ជាមួយ​​អ្នក​លក់​មីឆា

អានអត្ថបទបន្ត៖ លំ សុក្រឹត រៀប​ការ​យប់មិញ​មិន​មាន​គូស្នេហ៍​តារា​ខ្មែរ​ណា​ធ្វើ​ដូច!

http://youtu.be/IU8ob9u2kqI

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី