កម្មវិធី​អក្សរសិល្ប៍​ខ្មែរ Update ថ្មី អ្នកប្រើ Android ដឹង​តែ​ពេញចិត្ត​ស្តូក

  • 2018-01-02 03:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​អក្សរសិល្ប៍​ខ្មែរ Khmer Literature បាន​ចេញ​កំណែប្រែ​ជំនាន់​ថ្មី​មួយ​ទៀត កាន់​តែ​ងាយ​ស្រួល​ប្រើ​ប្រាស់ និង​មាន​មុខងារ​ច្រើន​ជាង​មុន។

លោក ជៀប គន្ធា ដែល​ជា​ស្ថាបនិក​កម្មវិធី​អក្សរសិល្ប៍​ខ្មែរ​ជំនាន់​ថ្មី​សម្រាប់​សិស្ស​វិទ្យាល័យ​ឲ្យ​ដឹង​ថា កម្មវិធី​អក្សរសិល្ប៍​ខ្មែរ Khmer Literature ត្រូវ​បាន​ធ្វើការ​កែ​លម្អ​ជាថ្មី​ទាំងស្រុង​ដោយ រចនា​រូបរាង​ថ្មី​ឲ្យ​កាន់​តែ​ស្អាត បន្ថែម​នូវ​មាតិកា​ថ្មីៗ​ជា​ច្រើន កែ​សម្រួល​អក្សរ​ឲ្យ​កាន់​តែ​ច្បាស់ ងាយ​ស្រួល​អាន។ អ្នក​មាន​ស្រាប់នៅ​លើ​ទូរសព្ទ Android គ្រាន់​តែ Update ជា​ការ​ស្រេច ឯ​សម្រាប់ iOS លោក​នឹង​បញ្ចូល​ក្នុង​ពេល​ឆាប់ៗ។

គន្ធា សង្ឍឹម​ថា​នឹង​មាន​អ្នក​ចូលចិត្ត​វា​ច្រើន ជា​ពិសេស​ប្អូនៗ​កំពុង​រៀន​វិទ្យាល័យ ហើយ​បន្ត​ការ​គាំទ្រ​រូបលោក​ដើម្បី​ជា​កម្លាំង​ចិត្ត​បង្កើត​កម្មវិធី​សិក្សា​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត៕

ចុច​ដោនឡូត​នៅ​ទីនេះ Play Store

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា