កូនសិស្សរៀនពូកែ ត្រូវមិត្តរួមថ្នាក់ចាក់សម្លាប់ ដោយសារមិនជួយធ្វើលំហាត់

  • 2018-01-12 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​បណ្ដាញ​សារព័ត៌មាន​ចិន បាន​ឲ្យ​ដឹង​ថា កូន​សិស្ស​រៀន​ពូកែ​ម្នាក់​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​សម្លាប់ បន្ទាប់​ពី​បដិសេធ​មិន​ព្រម​ជួយ​ធ្វើ​លំហាត់​កិច្ចការ​ផ្ទះ។

ជនរងគ្រោះ​មាន​ឈ្មោះ​ថា Xiao Yi អាយុ​១៥ឆ្នាំ ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​យក​កូន​កាំបិត​ចាក់​ចំ​.ក នៅ​ឯ​វិទ្យាល័យ Jinshi High School ក្នុង​ខេត្ត Fujian ភាគ​ខាងត្បូង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា កន្លង​ទៅ​នេះ។

ប្រភព​ខាង​លើ​បាន​អះអាង​ថា ក្មេង​ប្រុស​ដែល​ជា​ជនល្មើស​ឈ្មោះ Yan បាន​ទៅ​ផ្សារ​មួយ​កន្លែង​ដើម្បី​ទិញ​កូន​កាំបិត ក្នុង​អំឡុង​ពេល​សម្រាក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ មុន​ពេល​ចាក់​សម្លាប់ Xiao Yi។ ទោះ​ជា​យ៉ាង​ណា Yan ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ បង្ក​គ្រោះថ្នាក់​ដល់​រូបកាយ​អ្នក​ដទៃ។

វិទ្យាល័យ Jinshi High School

អ្នកស្រី Lin ដែល​ត្រូវ​ជា​ម្ដាយ​របស់ Xiao Yi បាន​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់ Yan ឲ្យ​ពឹង​កូន​ស្រី​របស់​ខ្ញុំ​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ ប៉ុន្តែ​នាង​បាន​បដិសេធ។ នាង​បាន​ប្រាប់ Yan ថា នាង​មិន​ទាន់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ខ្លួន​រួច​រាល់​ដែរ»៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង