Chris Brown អាចប្រឈមមុខនឹងការជាប់គុកព្រោះសត្វស្វាចិញ្ចឹម
- 2018-01-15 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chris Brown អាចប្រឈមមុខនឹងការជាប់គុកព្រោះសត្វស្វាចិញ្ចឹម
ចន្លោះមិនឃើញ
តារាចម្រៀងចង្វាក់ R&B លោក Chris Brown អាចប្រឈមមុខនឹងការជាប់គុកដោយសារតែមិនអាចទទួលយកសិទ្ធិចិញ្ចឹមសត្វស្វាឈ្មោះ Fiji នេះបាន។ តារាវ័យ ២៨រូបនេះទទួលបានការរិះគន់ជាខ្លាំងដោយបង្ហោះរូបសត្វស្វានេះទៅកាន់បណ្ដាញសង្គម Instagram បង្ហាញខ្លួនជាមួយកូនស្រី Royalty។
ពេលនេះក្រុម ទីភ្នាក់ងាររដ្ឋចំពោះសត្វព្រៃនៅកាលីហ្វ័រញ៉ា (California Fish and Wildlife) បានប្រាប់សារព័ត៌មាន E!New ថាបន្ទាប់ពីតារារូបនេះបានបង្ហោះរួបថតសត្វស្វា នៅលើបណ្ដាញសង្គម ពួកគេរកឃើញចំណុចខ្លះៗដែល Chris មិនបានគោរព។
វាមិនស្របច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ានោះទេ ក្នុងការចិញ្ចឹមសត្វស្វាដោយមិនមានលិខិតអនុញ្ញាត ហើយ ទីភ្នាក់ងារ Californai Fish and Wildlife បានបញ្ជាក់ថា Chris ពិតជាមិនមានលិខិតអនុញ្ញាតពិតប្រាកដមែន។
ទីភ្នាក់ងារដដែលនេះតម្រូវឲ្យ Chris និងអ្នកពាក់ព័ន្ធប្រគល់ Fiji ទៅកន្លែងដើមវិញព្រោះមិនស្របច្បាប់។ បើយោងទៅតាមសារព័ត៌មាន TMZ បានឲ្យដឹងថា Chris អាចត្រូវគេប្ដឹងពីបទ ចិញ្ចមប្រភេទសត្វហាមឃាត់ដោយមិនមានលិខិតអនុញ្ញាតនិងអាចជាប់គុករហូតដល់៦ខែ។
ក្នុងពេលនេះមេធាវីផ្ទាល់ខ្លួនរបស់ Chris Brown លោក Mark Geragos បានប្រាប់ E!New ថា ពួកគេកំពុងតែដោះស្រាយបញ្ហានេះ៕
អានអត្ថបទ៖
រន្ធត់ចិត្តពេល Chris Brown រំលឹករឿងយប់ដែលខ្លួនវាយអតីតមិត្តស្រី Rihanna
Rihanna ចង់ឲ្យបញ្ចប់ហិង្សាដោយប្រើកាំភ្លើង ក្រោយជួបហេតុការណ៍រន្ធត់ស្លាប់ប្អូនម្នាក់