មូលហេតុ ៨ យ៉ាង អ្នកគួរតែបោកខោអាវថ្មី ជាជាងយកមកស្លៀកពាក់ភ្លាមៗ

  • សុក្រ, 19 មករា 2018 03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​ទម្លាប់ ស្លៀក​ពាក់​ខោអាវ​ថ្មី​ភ្លាមៗ ក្រោយ​ពី​ទើប​តែ​ទិញ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ខោ​អាវ​ថ្មី​របស់​អ្នក​អាច​មាន​អាឡែរហ្សី​ដែល​ជាប់​នឹង​សាច់​ក្រណាត់​ តាម​រយៈ​ដំណើរ​ការ​ផលិត និង​ដឹក​ជញ្ជូន។

ខាង​ក្រោម​នេះ គឺ​ជា​ហេតុផល ៨​យ៉ាង ដែល​អ្នក​គួរ​តែ​បោក​ខោអាវ​ថ្មី ជា​ជាង​យក​មក​ស្លៀក​ពាក់​ភ្លាមៗ ៖

១. ការធ្វើតេស្តពណ៌

មុន​ពេល​ដាក់​សំលៀកបំពាក់​ថ្មី​របស់​អ្នក ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បោក​គក់ អ្នក​គួរ​តែ​យក​ក្រណាត់​ពណ៌​ស មក​គ្រប​ពី​លើ រួច​យក​ឆ្នាំ​អ៊ុត មក​អ៊ុត​វា។ ប្រសិន​បើ​ក្រណាត់​ពណ៌​ស មាន​ស្នាម​ប្រឡាក់ នោះ​មាន​ន័យ​ថា ​ខោអាវ​ថ្មី​របស់​អ្នក អាច​នឹង​ហើរ​ពណ៌​បាន​យ៉ាង​ងាយ។

២. បែងចែកពណ៌

នៅ​ពេល​ដែល​អ្នក​ប្រើ​ម៉ាស៊ីន​បោក​គក់ អ្នក​គួរ​តែ​បែង​ចែក ការ​បោក​ជា​ពីរ​ដំណាក់​កាល គឺ​មួយ​សម្រាប់​ខោ​អាវ​​ស និង​មួយ​ទៀត​សម្រាប់​ខោអាវ​ពណ៌។

៣. ប្រភេទក្រណាត់

អ្នក​គួរ​តែ​បែង​ចែក​ប្រភេទ​សាច់​ក្រណាត់ និង​កំណត់​រយៈ​ពេល​ត្រឹមត្រូវ​សម្រាប់​ឲ្យ​ម៉ាស៊ីន​ក្រឡុក។ នេះ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​សាច់​ក្រណាត់។

៤. ត្រូវប្រុងប្រយ័ត្នជាមួយបរិមាណទឹកក្រអូប និងម្សៅសាប៊ូ

អ្នក​គួរ​តែ​អនុវត្ត​តាម​ការ​ណែនាំ សម្រាប់​ការ​ប្រើប្រាស់​បរិមាណ​ទឹក​ក្រអូប និង​ម្សៅសាប៊ូ ដែល​ណែ​នាំ​ដោយ​ក្រុមហ៊ុន​ផលិត។

៥. ប្រើប្រាស់ផ្នែកដែលបានកំណត់

ចូរ​កុំ​ចាក់​ម្សៅ​សាប៊ូ​ដោយ​ផ្ទាល់​ទៅ​លើ​ខោ​អាវ​របស់​អ្នក ព្រោះ​ជា​ធម្មតា ម៉ាស៊ីន​បោកគក់​ភាគ​ច្រើន​មាន​កន្លែង​សម្រាប់​ចាក់​សាប៊ូ​ចូល។ ប្រសិន​បើ​ម៉ាស៊ីន​របស់​អ្នក​មិន​មាន​កន្លែង​នេះ​ទេ អ្នក​គួរ​តែ​ចាក់​សាប៊ូ​ចូល​ទៅ​ក្នុង​ទឹក​សិន រួច​សឹម​ដាក់​ខោ​អាវ​ចូល។

៦. ប្រើទឹកក្រអូប

ទឹក​ក្រអូប ត្រូវ​បាន​ណែ​នាំ​ឲ្យ​ប្រើ​ប្រាស់ មិន​ត្រឹម​តែ​ដើម្បី​ជួយ​ឱ្យ​ខោអាវ​មាន​ក្លិន​ក្រអូប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​សាច់​ក្រណាត់​ទន់​ផង​ដែរ។

៧. ហាល​ខោអាវ​ក្នុងម្លប់

ការ​ហាល​ខោអាវ​របស់​អ្នក ក្នុង​ម្លប់​ និង​មាន​ខ្យល់ អាច​ជួយ​រក្សា​នូវ​ពណ៌​ និង​គុណភាព​របស់​វា។ សូម​ចង​ចាំ ការ​ហាល​ខោអាវ​ក្រោម​ពន្លឺ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ខោ​អាវ​របស់​អ្នក​ឆាប់​ហើរ​ពណ៌។

៨. កុំ​ភ្លេច កម្រាល​ពូក

អ្នក ក៏​គួរ​តែ​បោក​សម្អាត​កម្រាល​ពូក និង​កន្សែង​ពោះ​គោ​ថ្មី​ផង​ដែរ ដើម្បី​ជៀស​វាង​បញ្ហា​ផ្សេង​ៗ​មុន​ពេល​ប្រើ​ប្រាស់​វា​ជា​លើក​ដំបូង។

ចុចអាន ៖

-មកស្គាល់ មនុស្សអច្ឆរិយទាំង ១០ កម្រប្រទះអ្នកមានសមត្ថភាពដូច

-ដឹងអត់ លេខចុងក្រោយនៃឆ្នាំកំណើតអ្នក អាចបង្ហាញអាថ៌កំបាំងមិនគួរឲ្យជឿ

-ការពិតនៅពីក្រោយ រឿងរ៉ាវអាថ៌កំបាំងទាំង ៧ យ៉ាង ដឹងហើយហួសចិត្ត!

ប្រភព៖ fabiosa   ប្រែ​សម្រួល៖ រ័ត្ន