សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​បើក​វគ្គ​បង្វឹក​​​អាជ្ញាកណ្ដាល​ ចៅក្រម​ ដើម្បី​ជំរុញ​ឲ្យ​ដល់​អន្តរជាតិ​

  • 2018-01-19 08:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រម​ រយៈពេល​៣ថ្ងៃ​នៅ​ NOCC​ ដើម្បី​ពង្រឹង​សមត្ថភាព ​និង​ស្វែង​រក​អ្នក​ដែល​មាន​កម្រិត​ល្អ​ជាង​គេ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រឡង​ក្លាយ​ទទួល​ស្គាល់​ពី​អន្តរជាតិ។​

សិក្ខាកាម និង​គ្រូឧបទេស

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៩​ ដល់​ ២១​ ទើប​បញ្ចប់​ដែល​មាន​គ្រូ​ឧបទេស​កម្រិត​ខ្ពស់​បំផុត​របស់​អន្តរ​ជាតិ​មក​ពី​ប្រទេស​ហ្វីលីពីន​មក​បង្ហាត់​ផង​ដែរ។​

គ្រូឧបទេសជនជាតិហ្វីលីពីន

​អគ្គលេខាធិការ​ខាង​លើ​បន្ត​ថា​ គោលបំណង​ធំ​របស់​សហព័ន្ធ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​ចង់​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ ចៅក្រម​ ជំនួយ​ការ​អាជ្ញាកណ្ដាល​ រួម​និង​អតីត​កីឡាករ​ដែល​ចូលរួម​នេះ​មាន​សមត្ថភាព​ឈាន​ឡើង​បន្ថែម​ទៀត។​ គោលការណ៍​សហព័ន្ធ​ឆ្នាំ​នេះ​ចង់​ឲ្យ​មាន​អាជ្ញាកណ្ដាល​ ចៅក្រម​កម្រិត​អន្តរជាតិ​ឲ្យ​បាន​៣នាក់​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ពេល​ខាង​មុន​ឆ្នាំ​២០១៩​នេះ។​

សិក្ខាកាមកំពុងសិក្សា

សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ចំនួន​ ២៥​នាក់​ ខ្លះ​ជា​អាជ្ញាកណ្ដាល​ ចៅក្រម​ថ្នាក់​ជាតិ​ និង​ខ្លះ​ជា​អតីត​កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​ផង​ដែរ​ ហើយ​វគ្គ​នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​នា​ល្ងាច​ថ្ងៃ​ទី២១​ មករា​ ឆ្នាំ​២០១៨​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​