ប្រាក់ ធីវ៉ា ​តាំង​ចិត្ត​​ជួយ​ក្រុម​លើក​ពាន​​ឆ្នាំ​នេះ ​ទោះ​គ្មាន ​កែវ សុខផេង

  • 2018-01-19 04:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​ភ្នំពេញ​ក្រោន ប្រាក់ ធីវ៉ា ប្តេជ្ញា​​​ជួយ​ក្រុម​លើក​ពាន​​​នា​រដូវ​កាល​នេះ និង​ធ្វើ​ឲ្យ​បាន​ល្អ​​ជាង​រៀម​ច្បង​ កែវ សុខ​ផេង ដែល​បាន​​ចាក​ចេញ​ទៅ​កាន់​ក្លឹប PKNP F.C ​លីគ​កំពូល​ម៉ាឡេស៊ី​ សម្រាប់​រដូវ​កាល​ថ្មី​២០១៨ នេះ។

ប្រាក់ ធីវ៉ា

​ប្រាក់ ធីវ៉ា​ បាន​និយាយថា ក្រុម​ភ្នំពេញ​ក្រោន​​បច្ចុប្បន្ន​​បាន​កំពុង​​ហ្វឹកហាត់​យ៉ាង​​ខ្លាំង ដើម្បី​ត្រៀម​ប្រជែង​លីគ​កំពូល​រដូវ​កាល​ថ្មី​នេះ។ ការ​​ចាក​ចេញ​របស់​ កែវ សុខផេង ​​បាន​ក្លាយ​​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​​រូប​គេ​​បង្ហាញ​សមត្ថភាព​។

​ធីរ៉ា ​​បញ្ជាក់​ថា នឹង​ប្រឹងប្រែង​ជួយ​ក្លឹប​ឲ្យ​​កាន់​តែ​ខ្លាំង​​រហូត​ដល់​​​លើក​ពាន​សម្រាប់​​​រដូវ​កាល​នេះ។ ​អ្វី​ដែល​ពិសេស​គឺ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ឆ្នាំ​មុន ពោល​នឹង​​​​ធ្វើ​ឲ្យ​បាន​​ល្អ​ជាង​​កំឡុង​ពេល​មាន​វត្តមាន​របស់​ កែវ សុខផេង ទៀត​ផង។

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​ក្រុម​នីមួយ​ៗ​ក្នុង​លីគ​កំពូល​កម្ពុជា ត្រូវ​មាន​ទីលាន​ផ្ទាល់​ខ្លួន ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ទៀត​ឡើយ៕

ក្រុម​ភ្នំពេញ​ក្រោន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​