ដឹងប្រវត្តិ វត្តពោធិ៍វាល នៅខេត្តបាត់ដំបង ពិតជាអស្ចារ្យ! (មានវីដេអូ)
- 2018-01-22 06:59:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងប្រវត្តិ វត្តពោធិ៍វាល នៅខេត្តបាត់ដំបង ពិតជាអស្ចារ្យ! (មានវីដេអូ)
ចន្លោះមិនឃើញ
ហេតុអ្វីបានជាដាក់ឈ្មោះវត្តពោធិ៍វាល? ការដាក់ឈ្មោះវត្តនេះ គឺផ្សារភ្ជាប់នឹងរឿងរ៉ាវ ជិត១០០ឆ្នាំមុន ដែលផ្ដើមឲ្យមានការបង្កើតវត្តនេះឡើង។ តើវត្តិ ពោធិ៍វាល ស្ថិតនៅក្នុងខេត្តបាត់ដំបងនេះ មានរឿងរ៉ាវយ៉ាងណា?
ព្រះតេជគុណ សួន ឈឿន ព្រះចៅអធិការវត្តពោធិ៍វាល ធ្លាប់មានសង្ឃដីកា ប្រាប់ក្រុមការងារ Sabay ថា ដើមឡើយវត្តពោធិ៍វាល គឺជាវាលស្រែមួយតែប៉ុណ្ណោះ ហើយនៅកណ្ដាលវាលស្រែ មានដើមពោធិ៍ដ៏ធំមួយ និងយប់ឡើងកាលណាតែមានពន្លឺចេញពីដើមពោធិ៍នោះ។
-ចុចអាន៖ មានដី តែខ្វះថវិកា សម្រាប់កសាងចេតិយតម្កល់ធាតុ កវី គង់ ប៊ុនឈឿន
ព្រះចៅអធិការជំនាន់ទី ១៦ អង្គនេះ មានសង្ឃដីកាទៀតថា បន្ទាប់ពីបានឃើញពន្លឺនោះមក ពុទ្ធបរិស័ទក៏បានមូលមតិគ្នា ជីកដីក្រោមដើមពោធិ៍នោះ ក៏ប្រទះឃើញពុទ្ធបដិមា ១អង្គ ហើយក៏មានជំនឿតៗគ្នា រហូតដល់បង្កើតទីអាស្រមសម្រាប់គោរពបូជា។
«ដើមឡើយជាអាស្រមតូច១ យូរទៅក្លាយទៅជាវត្ត។ ដើមពោធិ៍នោះងាប់អំឡុង ១០ឆ្នាំមុនហ្នឹងទេ ឥឡូវវាដុះកូនដើមពោធិ៍វិញ»។ ព្រះតេជគុណ សួន ឈឿន មានសង្ឃដីកា។
-ចុចអាន៖ វត្តបាណន់ ល្បីកន្លែងសក្ដិសិទ្ធិ សូម្បីសម័យប៉ុល ពត ក៏វ៉ៃមិនបែក
វត្តពោធិ៍វាល បានចាប់ផ្ដើមបង្កើតឡើងនៅអំឡុងឆ្នាំ ១៩៥១ ដោយសារតែរឿងរ៉ាវដូចតំណាលខាងលើ ទើបដាក់ឈ្មោះថា «វត្តពោធិ៍វាល» ដោយសារតែដើមពោធិ៍នោះដុះកណ្ដាលវាលស្រែ ហើយមានពន្លឺ ដូចការរៀបរាប់ខាងលើ។
សូមទស្សនាវីដេអូ
-ចុចអាន៖ ផ្ទះបុរាណអាយុកាលជិត១០០ឆ្នាំក្នុងខេត្តបាត់ដំបង ទាញការអារម្មណ៍ជនជាតិបារាំង
ដោយសារតែពុទ្ធបរិស័ទមានជំនឿនៅក្នុងព្រះពុទ្ធសាសនា និងវត្តពោធិ៍វាល រក្សាបាននូវសំណង់បុរាណមួយចំនួនស្រស់ស្អាតមកដល់សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានចាត់ទុកជាកន្លែង វប្បធម៌ទេសចរអាស៊ាន ផ្នែកព្រះពុទ្ធសាសនា និង ភ្ញៀវជាតិ និងអន្តរជាតិ បានចូលមកទស្សនាជាហូរហែ មកដល់សព្វថ្ងៃនេះ៕