Jessie J ទៅ​ចូល​រួម​កម្មវិធី​ប្រឡង​ចម្រៀង​​នៅ​ប្រទេស​ចិន?

  • 2018-01-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ពូកែ​ស្រែក​ Jessie J ជា​តារា​ល្បី​ឈ្មោះ​ប្រចាំ​ចក្រភព​អង់គ្លេស​ និង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព​សិល្បៈ​របស់​នាង​ បែរ​ជា​បង្ហាញ​ខ្លួន​ជា​បេក្ខនារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នៅ​ប្រទេស​ចិន​ទៅ​វិញ។

តារា​ចម្រៀង​មក​ទី​ក្រុងឡុង​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ធ្វើ​ជា​បេក្ខនារី​ប្រឡង​ចម្រៀង​ទៅ​វិញ នៅ​ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព​ច្រៀង​​ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

វីដេអូឃ្លីប​នាង​ច្រៀង​បទ "I Have Nothing” របស់​តារា​ចម្រៀង​ Whitney Houston បាន​បង្ហាញ​ខ្លួន​​លើ​បណ្ដាញ​សង្គម​ Twitter ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​ស្រឡាំងកាំង។

តាម​ពិត​កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​ប្រឡង​​ចម្រៀង​ របស់​ប្រទេស​ចិន​មួយ​ដែលអនុញ្ញាតិ​ឲ្យ​​តារា​ចម្រៀង​អាជីព​ ពី​គ្រប់​កន្លែង​ទូទាំង​ពិភពលោក ឲ្យ​ចូល​រួម។ តារា​ចម្រៀង​ Jessie J គឺ​ជា​បេក្ខនារី​មក​ពី​ចក្រ​ភព​អង់គ្លេស​ដំបូង​បំផុត​ ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។

ចំពោះ​សំនួរ​ដែល​សួរ​នាង​ថា​ ហេតុ​អ្វី​បាន​ជា​នាង​ចូល​រួម​កម្មវិធី​ប្រឡង​ចម្រៀង​នៅ​​កន្លែង​ដែល​មិន​និយាយ​ភាសា​អង់គ្លេស? Jessie ឆ្លើយ​តប​ថា​​ នាង​ចង់​ចូលរួម​កម្មវិធី​នេះ​ដោយ​ធ្វើ​តាម​បេះ​ដូង​របស់​នាង។ ពេល​នេះ​នាង​មាន​វ័យ ២៩​ឆ្នាំ ពោល​គឺ​ជិត​ ៣០​ឆ្នាំទៅ​​ហើយ​ ដូច្នេះ​នាង​ចង់​ធ្វើ​អ្វី​ថ្មី​ៗ​ចាត់​ទុក​ជា​ការ​ដក​ពិសោធន៍។

ជា​លទ្ធផល Jessie J បាន​ក្លាយ​ជា​បេក្ខនារី​ជ័យ​លាភី​ជាផ្លូវ​ការ ដោយ​នាង​បាន​ច្រៀង​បទ​ "I Have Nothing" នៅ​ចុង​កម្មវិធី។

ម្ចាស់​បទ "Price Tag" នេះ​និយាយ​ថា បទ​ចម្រៀង​នេះ​គឹ​​ជា​បទ​សំណព្វ​របស់​នាង​តាំង​ពី​អាយុ ៤​ឆ្នាំ​មក​ម្ល៉េះ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី