រៀបចំ​គោ​លនយោបាយ​​ថ្មី រក​ចំណុច​រសើប​​ ឈាន​ដោះស្រាយ​បញ្ហា​ការ​បង្កើត​ធុរកិច្ច​ឌីជីថល

  • 2018-02-06 10:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​ពិសេស​មួយបាន​រៀបចំឡើង​នៅថ្ងៃនេះ ដើម្បី​ផ្ដល់​ឱកាស​ដល់​ដៃគូ​ពាក់​ព័ន្ធ ធ្វើ​ការពិភាក្សា​លើ​បញ្ហា​ប្រឈម​និង​ផល​លំបាក​នានា ដែល​ជា​ការ​រំខាន​ដល់​ការ​បង្កើត​ធុរកិច្ច​ឌីជីថល (Start-up Policy Hack)។

​ឯកឧត្ដម​ កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍​​មាន​ប្រសាសន៍​​ថា Start-up Policy Hack គឺជា​វេទិកា​ពិសេស​មួយ ដែល​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​និង​និង​ដៃគូ​ពាក់​ព័ន្ធ ធ្វើ​ការពិភាក្សា​លើ​បញ្ហា​ប្រឈម​និង​ផល​លំ​បាក​នានា ដែល​ជា​ការ​រំខាន​ដល់​ការ​អភិ​វ​ឌ្ឍ​ឌីជីថល ជូន​ដល់​អ្នក​រៀបចំ​គោល​នយោបាយ​ដើម្បី​កំ​ណ​ត់​ជា​វិធាន ការគាំទ្រ ការ​ជំរុញ​ការវិ​និ​យោគ និង​ការលើកទឹកចិត្ត​ឱ្យមាន​ការ​ប្រកួតប្រជែង​ស្មោះត្រង់​និង​ស្របច្បាប់។ សិក្ខាសាលា​នេះ​អនុញ្ញាតឱ្យ​អ្នកចូលរួម​នាំយកមក​នូ​វ​បញ្ហា​ប្រ​ឈម​ជាក់លាក់ ដែល​ពួកគេ​កំពុង​ជួបប្រទះ​ក្នុង​ប្រ​ព័​ន្ធ​អេកូ​ឌីជីថល និង​គំនិត​នៃ​របៀប​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​រំ​ខាន​ដល់​ការ​អភិ​វ​ឌ្ឍ​ឌីជីថល (Digital Distruption) រាជ​រដ្ឋាភិបាល​មិន​អាចធ្វើ​គោល​នយោបាយ​តែឯង​បានទេ ហេតុ​នេះ Start-up Policy Hack បាន​អញ្ជើញ​អ្នកចូលរួម ដែល​មាន​ចំណាប់អារម្មណ៍​លើ​ការបង្កើត​គោល​នយោបាយ​នេះ​ចូលរួម ដើម្បី​បង្កើតជា​វិធីសាស្ត្រ​ថ្មីៗ ក្នុង​ទម្រ​ង់​ជា​ភាពជា​ដៃគូ​ដែល​មាន​លក្ខណៈ បើក​ចំហ សហការគ្នា និង​ផ្តោតលើ​ដំណោះស្រាយ​ដែល​អាចអនុវត្ត​បា​។​

​អង្គសិក្ខាសាលា​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ស្វែង​ស្វែង​យល់​នូ​វ​គោល​គំនិត​នៃ​ការ​រៀ​ប​ចំ​គោល​នយោបាយ និង​បទ​-​ប្បញ្ញត្តិ​នានា​ដូចជា sandboxes ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​កំ​ពុង​ប្រ​ឈម​មុខ​នឹង​វិវាទ និង​ការធ្វើ​បទប្បញ្ញត្តិ ក្នុង​ទិសដៅ​មាន​ភាពមិន​ស៊ីសង្វាក់​គ្នា ជាទូទៅ​កើតឡើង​ជាមួយនឹង​ឧស្សាហកម្ម​ប្រពៃណី ដូចជា វិស័យ​ដឹកជញ្ជូន សុខាភិបាល អប់​រំ ធនាគារ ព្រម​ទាំង​វិស័យ​ច្រើន​ទៀ​ត ទ​ន្ទឹ​ម​គ្នា​នឹង​ការកកើតឡើង នូ​វ​បច្ចេកវិទ្យា​ដោយ​ប្រើប្រាស់​ឌីជីថល ដែល​ធ្វើ​នវានុវត្តន៍​ដោយ​ក្រុមហ៊ុន​ថ្មី​។

​បញ្ហា​ដែល​អ្នកចូលរួម​នឹង​ដោះស្រាយ នោះ​មិនមែន​ជា​ការភ្ញាក់​ផ្អើល​ចំ​ពោះ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​បង្ហាញ​ទៅដល់​អ្នក​រៀបចំ​គោល​នយោបាយ ដូចជា ការ​ចម្រាញ់​និង​ការ​ផ្ទៀងផ្ទាត់​រក​ដំ​ណោះ​ស្រាយ ដែល​បានលើកឡើង តាម​រយៈ​ភាព​ជា​ដៃគូរ​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯក​ជន​។ ការ​រៀបចំ​សិក្ខាសាលា​នេះ ជា​ការ​រៀបចំលើក​ទី​១ ដែល​ការ​រៀបចំ​គោល​នយោបាយ​ត្រូវបាន​រៀ​ប​ចំ​ក្នុង​វិធីសាស្ត្រ​ពីក្រោម​មកលើ ហើយ​ផ្តល់​នូ​វ​ធាតុ​ចូល​យ៉ាង​សំខាន់​ដល់​អ្នកធ្វើ​គោល​នយោបាយ​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី