គ្រាន់​តែ​ Song Joong Ki ថើប១ខ្សឺត តារា​ស្រី​រូបនេះ​ មាន​អ្នក​ស្អប់​ពេញ​ទឹកពេញដី

  • 2018-02-07 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​កូរ៉េ​ Shin Bora បាន​រម្លឹក​អនុស្សាវរីយ៍​មួយ​ជាមួយ​តារា​សម្ដែង​ Song Joong Ki ពេល​ដែល​តារា​ប្រុស​រូបនេះ​ថើប​នាងក្នុង​កម្មវិធី​មួយ។

Shin Bora

កាល​ពី​ថ្ងៃ​ទី​ ០៦ ខែ​កុម្ភៈ Shin Bora តារា​កំប្លែង​ល្បីឈ្មោះ​របស់​កូរ៉េ​ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​របស់​ទូរទស្សន៍​ KBS2 “1 vs 100” ហើយ​បាន​និយាយ​ទាក់ទង​នឹង​អតីតកាល​របស់​នាង​ ជាមួយ​ Song Joong Ki។ តារា​ស្រី​រូប​នេះ​និយាយ​ថា៖ "Song Joong Ki បាន​ថើប​ថ្ពាល់​ខ្ញុំ​ ហើយ​ពេល​នោះ​ដែល​អ្វីៗ​ក៏​ចាប់​ផ្ដើម​ច្រួល​ច្របល់​តែ​ម្ដង។”

ក្រោយ​ឃើញ​វីដេអូ​នោះ​ហើយ​ អ្នក​គាំទ្រ​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ​ ថែម​ទាំង​រិះគន់​យ៉ាង​ចាស់​ដៃ​និង​នាំ​គ្នា​ស្អប់​ Bora ទៀត​ផង​ ទាំង​ដែល​អ្នក​ដែល​ថើប​នាង​គឺ​ជា Song Joong Ki សោះ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី