Adam Levine និង Behati Prinsloo បង្ហាញ​រូប​​កូន​ស្រី​ទី២​ជា​លើក​ដំបូង

  • 2018-02-22 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Adam Levine រួម​នឹង​ប្រពន្ធ​ជា​តារា​ម៉ូដែល​របស់​លោក Behati Prinsloo បាន​ចែក​រំលែក​រូបភាព​ដំបូង​របស់​កូន​ស្រី​របស់​ពួក​គេ​តាម​រយៈ​គណនី Instagram កាល​ពី​ព្រឹក​មិញ​នេះ។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា កូន​ស្រី​ទី​ពីរ​ដែល​មាន​ឈ្មោះ Gio Grace Levine របស់​​ប្ដី​ប្រពន្ធ​តារា​មួយ​គូ​នេះ មាន​លក្ខណៈ​ពិសេស​មួយ​ដែល​ដូច​ទៅ​នឹង​ឪពុក​របស់​នាង គឺ​ម្រាម​ជើង​របស់​នាង​វែង​ៗ​ដូច​ម្រាម​ជើង​របស់​​ Adam ដូច្នោះ​ដែរ។

តារា​ម៉ូដែល Behati Prinsloo បាន​បង្ហោះ​រូប​ជើង​របស់​កូន​ស្រី​នាង ដោយ​បាន​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន​ខាង​ក្រោម​នោះ​ថា៖ " Gio Grace Levine ២/១៥/១៨។ នាង​មាន​ម្រាម​ជើង​ដូច​ប៉ា​នាង​ណាស់"។

តារា​ម៉ូដែល​វ័យ ២៨​រូប​នេះ បាន​សម្រាល​កូន​ស្រី​ទី​២​របស់​នាង​នេះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​កូន​ស្រី​ដំបូង​របស់​នាង​​ដែល​មាន​ឈ្មោះ​ថា Dusty Rose បាន​កើត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម