ដាច់​ផ្ងារ​មិន​ខាន ពេល​ដឹង​តម្លៃ​កប់​ក្ដោង និង​ម៉ាក​នៃ​បណ្ដា​កាបូប​ប្រើ​ដោយ​លោក​ជំទាវ ហុង ពីវ

  • 2019-04-21 05:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​នឹង​ជ្រើស​រើស​ប្រើ​នូវ​របស់​ប្រើ​ប្រាស់​ទៅ​តាម​លទ្ធភាព សមត្ថភាព និង​ឋានៈ យសស័ក្ដិ​រៀង​ខ្លួន។ ដូច្នេះ​មិន​ចម្លែក​ទេ ដែល​លោក​ជំទាវ លី យ៉ាណា ភរិយា​លោក​ឧកញ៉ា ហុង ពីវ សេដ្ឋី​អចលនៈ​ទ្រព្យ​លំដាប់​កំពូល​នៅ​កម្ពុជា តែង​ប្រើ​ប្រាស់​របស់​របរ​ដែល​មាន​ម៉ាក​យីហោ​ល្បី ហើយ​តម្លៃ​ក៏​ទៅ​តាម​នោះ​ដែរ។

និយាយ​តែ​ប្រភេទ​កាបូប មិន​ថា​កាបូប​ដៃ​ប្រភេទ​កាន់ យួរ និង​កាបូប​ស្ពាយ លោក​ជំទាវ​ដ៏​ស្រស់​ស្អាត និយម​ប្រើ​ភាគ​ច្រើន​បំផុត គឺ​ម៉ាក Hermes ដ៏​ល្បី​បំផុត​មួយ​របស់​ពិភព​លោក ក្នុង​នោះ​ក៏​ពេញ​និយម​ក្នុង​ចង្កោម​តារា​ហូលីវូដ​ល្បី​ៗ​ផង។ តម្លៃ​កប់​ក្ដោង​នៃ​ប្រភេទ​កាបូប​របស់​អតីតតារាម៉ូដែល លី យ៉ាណា មាន​ដូច​ខាង​ក្រោម៖

១.កាបូប​យួរ​ដៃ​ម៉ាក Hermes Birkin in Croc Porosus Lisse ៖ មួយ​នេះ គឺ​មាន​តម្លៃ​កប់​ក្ដោង​តែ​ម្ដង តម្លៃ​វា​គឺ ១៤៨ ០០០ ដុល្លារ​អាមេរិក​ឯណោះ។ ដោយ​តែ​តម្លៃ​កប់​ពពក​បែប​នេះ កាបូប​ស្បែក​ក្រពើ​មួយ​នេះ វា​មិន​ត្រូវ​បាន​ធ្វើ​ដើម្បី​តាំង​លក់​ឡើយ ពោល​គឺ​ចំនួន​មាន​កំណត់ និង​ធ្វើ​តាម​តែ​ការ​កុម្ម៉ង់​ពិសេស​ពី​អតិថិជន​ប៉ុណ្ណោះ។ កាបូប​មួយ​នេះ លោក​ជំទាវ ស្រីតូច ចំណាន ក៏​ប្រើ​មួយ​ដែរ។

២.កាបូប​យួរ​ដៃ​ម៉ាក Hermès 32cm Ostrich ៖ មាន​តម្លៃ​ប្រហែល​ជាង ៣០ ០០០ដុល្លារ​អាមេរិក។

៣.កាបូប​ដៃ​ពណ៌​ខ្មៅ​ដ៏​ថ្លៃ​ថ្នូរ ម៉ាក Hermes Medor 23 Clutch Black Alligator មួយ​នេះ មាន​តម្លៃ ២៩ ៩៥០ ដុល្លារ​អាមេរិក។

៤.កាបូប​ដៃ​យួរ​ម៉ាក Hermes Kelly 32 crocodile handbag មាន​តម្លៃ ១៩ ៩៥០ផោន ស្មោះ​នឹង ២៤ ៧៦៦ដុល្លារ​អាមេរិក។

៥.កាបូប​ដៃ​ពណ៌​ផ្កា​ឈូក​ដ៏​មាន​មន្ត​ស្នេហ៍​ម៉ាក Hermès Egee Clutch Rose Scheherazade Bag មាន​តម្លៃ​ដល់​ទៅ​ជិត ១៩ ៩៩៥​ដុល្លារ​អាមេរិក​ឯណោះ។

អត្ថបទ៖ ទារិកា