អេ យ៉ានុត ថាយូរៗបានវ៉ៃម្ដងអញ្ចឹង លុយចាយមិចគ្រាន់ ទាល់តែសុំប៉ាថែម
- 2018-03-21 03:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ យ៉ានុត ថាយូរៗបានវ៉ៃម្ដងអញ្ចឹង លុយចាយមិចគ្រាន់ ទាល់តែសុំប៉ាថែម
ចន្លោះមិនឃើញ
កីឡាការិនី អេ យ៉ានុត ថា បច្ចុប្បន្ននេះមិនអាចរំពឹងលុយចាយមកពីអាជីពប្រដាល់នេះបានទេ ព្រោះយូរៗបានវ៉ៃម្ដងអញ្ចឹង ដូច្នេះត្រូវតែសុំលុយឪពុកម្ដាយយកទៅរៀន ឬចាក់សាំងម៉ូតូប្រចាំថ្ងៃសិនហើយ។
អេ យ៉ានុត បានឲ្យដឹងថា បើនិយាយអាជីពប្រដាល់ ប្រុសៗ និងស្រីៗខុសគ្នាដាច់តែម្ដង ព្រោះឃើញថាស្ទើរគ្រប់សង្វៀនភាគច្រើន គឺកីឡាករបានឡើងប្រកួតប៉ុណ្ណោះ ខណៈយូរមែនទែនទើបមាននារីបានមួយប្រកួត ឬគ្មានផងសម្រាប់សង្វៀនខ្លះ។
សព្វថ្ងៃនេះការចាយវាយប្រចាំថ្ងៃ ដូចជាការចំណាយផ្សេងៗលើការសិក្សា គឺពឹងផ្អែកលើឪពុកម្ដាយទាំងអស់ ព្រោះមិនទាន់អាចចិញ្ចឹមខ្លួននោះទេតាមរយៈអាជីពប្រដាល់មួយនេះ ដោយសារមិនសូវមានកម្មវិធីប្រកួតតាមសង្វៀន។ បើសិនជាអាច គ្រប់សង្វៀននានាជួយរៀបចំឲ្យមានការប្រកួតសម្រាប់នារីៗខ្លះផង ទី១ គ្នាមានប្រាក់ចំណូល ទី២ បានបង្កើនសមត្ថភាព ព្រោះបើហាត់ហើយអ់តឡើងប្រកួតក៏មិនល្អដែរ ទី៣ កុំឲ្យគេថាប្រទេសមួយទាំងមូលអត់មានកីឡាការិនីឡើងប្រកួត ឬគ្មានកីឡាការិនីមានសមត្ថភាពប្រកួតតំណាងប្រទេស។
បច្ចុប្បន្ននេះកម្ពុជាមានសង្វៀនប្រកួតច្រើន និងធ្វើការប្រកួតរៀងរាល់ចុងសប្ដាហ៍ប៉ុន្តែ គឺមិនសូវឃើញខាងស្ថានីយទាំងនោះដាក់គូរនារីៗបានឡើយប្រកួតឡើយ ពោលយូរមែនទែនទើបមានមួយប្រកួត។ អេ យ៉ានុត ជាកីឡាការិនីជម្រើសរើសជាតិប្រដាល់សកលបច្ចុប្បន្ន និងជាអ្នកប្រដាល់គុនខ្មែរផងដែរ ទើបតែសប្ដាហ៍មុននេះបានឱកាសឡើងប្រកួតនៅសង្វៀនបាយ័ន ថែមទាំងទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាការិនីថៃ៕