សាក​គ្នា​ម្តង​មើល កាមេរ៉ា 40MP ដូច​គ្នា រវាង Huawei P20 Pro និង Nokia Lumia 1020

  • 2018-04-18 12:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ GSMArena បាន​បង្ហាញ​ការ​ប្រៀបធៀប​គ្នា​រវាង​កាមេរ៉ា​ស្មាតហ្វូន​ធុន​ធ្ងន់ ២ ម៉ូឌែល​រួម​មាន Huawei P20 Pro និង Nokia Lumia 1020 ដែល​មួយ​គ្រាប់ៗ សុទ្ធ​សឹង​មាន​ទំហំ 40MP ដូច​គ្នា។​ ជាមួយ​គ្នា​នេះ លទ្ធផល​នៃ​ការ​ប្រៀបធៀប​ក៏​សម្រេច​លើ​ការ​ដាក់​ពិន្ទុ​ពី​សំណាក់​អ្នក​ទស្សនា ហើយ​ខាង​ក្រោម​គិត​ត្រឹម​រយៈ​ពេល ២៤ ម៉ោង​នៃ​ការ​ចាប់​ផ្តើម។

  • Nokia Lumia 1020 (ឆ្វេង) បាន 7 888 ពិន្ទុ
  • Huawei P20 Pro (ស្តាំ) បាន 17 144 ពិន្ទុ
  • Nokia Lumia 1020 (ឆ្វេង) បាន 6 618 ពិន្ទុ
  • Huawei P20 Pro (ស្តាំ) បាន 9 071 ពិន្ទុ
  • Nokia Lumia 1020 (ឆ្វេង) បាន 2 553 ពិន្ទុ
  • Huawei P20 Pro (ស្តាំ) បាន 13 862 ពិន្ទុ
  • Nokia Lumia 1020 (ឆ្វេង) បាន 4 917 ពិន្ទុ
  • Huawei P20 Pro (ស្តាំ) បាន 7 991 ពិន្ទុ
  • Nokia Lumia 1020 (ឆ្វេង) បាន 8 242 ពិន្ទុ
  • Huawei P20 Pro (ស្តាំ) បាន 5 397 ពិន្ទុ

សម្រេច​ទាំង ៥ រូបភាព Lumia 1020 ឈ្នះ​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ ខណៈ P20 Pro ដែល​បង្ហាញ​ខ្លួន​ចុង​ខែ​មីនា​នេះ យក​ឈ្នះ​បាន​សឹង​តែ​ទាំង​ស្រុង។ ដោយ​ត្រកូល P ឆ្នាំ ២០១៨ របស់ Huawei មាន ប្រើ​កាមេរ៉ា ៣ គ្រាប់ ដោយ​មាន​មួយ​ទំហំ 40MP ប្រហែល​នឹង Lumia 1020 ដាក់​បង្ហាញ​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៣ មាន​ទំហំ 41MP។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា