អ្នក​ស្រាវជ្រាវ Facebook ទើប​ផលិត​ឧបករណ៍​បម្លែង​សំឡេង​ទៅ​ជា​រំញ័រ (មាន​វីដេអូ)

  • 2018-04-18 08:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចេញ​ផ្សាយ​របស់ MIT Technology Review បាន​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​របស់ Facebook ទើប​នឹង​បង្កើត​ឧបករណ៍​ថ្មី​មួយ ដែល​អាច​បម្លែង​សំឡេង​នានា ឲ្យ​ទៅ​ជា​រំញ័រ​ដើម្បី​ផ្ដល់​ជា​ដំណឹង​ ហើយ​វា​ត្រូវ​បាន​ពាក់​ភ្ជាប់​នៅ​នឹង​ដៃ​ផ្ទាល់​តែ​ម្ដង។

គេ​បាន​បង្កើត​ឧបករណ៍​នេះ​ដោយ​ផ្អែក​លើ​វិធីសាស្ត្រ សម្រាប់​ការ​ទំនាក់​ទំនង​របស់​ជន​ពិការ​ភ្នែក និង​ត្រចៀក។ វា​មាន​រំញ័រ​ចំនួន ៤​ប្រភេទ ដែល​នឹង​បង្កើត​ជា​ពាក្យ​នានា ហើយ​វា​ត្រូវ​ការ​ពេល​តែ ៣​នាទី​ប៉ុណ្ណោះ ដើម្បី​រៀន​ពី​រំញ័រ​ទាំង​នោះ។

គេ​សង្ឃឹម​ថា​បច្ចេកវិទ្យា​នេះ នឹង​ត្រូវ​បាន​យក​ទៅ​បំពាក់​លើ​ឧបករណ៍​ឆ្លាត​វៃ​នានា ដើម្បី​ជំនួស​ឲ្យ​ការ​បន្លឺ​សំឡេង​របស់​ផ្ទាំង​ជូន​ដំណឹង (Notification) ដោយ​ការ​ប្រើ​រំញ័រ​វិញ។ ម៉្យាង​ទៀត​ វា​ក៏​មាន​ភាព​ប្រសើរ​សម្រាប់​អ្នក​ប្រើប្រាស់​ ដែល​ជា​ជន​ពិការ​ដែរ​ដូច​ជា មនុស្ស​ថ្លង់ ផង​ដែរ។

អ្នក​ស្រាវជ្រាវ​របស់ Facebook នឹង​យក​បច្ចេកវិទ្យា​នេះ ទៅ​បង្ហាញ​នៅ​សន្និសីទ CHI នា​ទីក្រុង Montreal ប្រទេស​កាណាដា សប្ដាហ៍​ក្រោយ​នេះ​ហើយ៕

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី