វ៉ន វីវ៉ា៖ ត្រឹម២ប្រកួតអីទៀត អាចវ៉ៃល្អ និងពេញប្រាំទឹកវិញបានហើយ
- 2018-06-05 02:40:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ា៖ ត្រឹម២ប្រកួតអីទៀត អាចវ៉ៃល្អ និងពេញប្រាំទឹកវិញបានហើយ
ចន្លោះមិនឃើញ
អតីតជើងខ្លាំងគុនខ្មែរទម្ងន់ធ្ងន់ វ៉ន វីវ៉ា ថា រូបគេមិនសូវពេញចិត្តការវ៉ៃរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ ប៉ុន្តែអាចថាប្រើពេលឡើងសង្វៀនញឹកញាប់ចាប់ពី២ដងឡើងទៅអ្វីៗនឹងប្រសើរហើយល្អជាងនេះ។
វ៉ន វីវ៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពជាមួយកីឡាករថៃកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ចំពោះលទ្ធផលចាញ់ឈ្នះមិនជាបញ្ហាទេ ព្រោះលោកពិតជាធ្វើមិនសូវបានល្អមែន សង្ឃឹមថានៅពេលខាងមុខ សមត្ថភាពនឹងល្អជាងនេះអាចសងសឹកវិញបាន។
អ្នកប្រដាល់មកពីកំពង់ចាមរូបនេះបន្ថែមថា នាការប្រកួតដំបូងនេះ គឺមានអារម្មណ៍ថាអស់ស៊ុហ្វតែម្ដង ណាមួយពេលចូលចាប់ជាមួយគេក៏ចាញ់កម្លាំងថែមទៀតផង ដៃទន់តែម្ដង ដោយសារតែលោកមិនមានដៃគូដែលមានទម្ងន់ប្រហាក់ប្រហែលគ្នាចាប់ឡាំជាមួយ ធ្លាប់តែចាប់ជាមួយកូនសិស្សតូចៗតែប៉ុណ្ណោះ។ យ៉ាងណាមិញម្ចាស់ខ្សែក្រវាត់ ISKA ខាងលើលើកឡើងថា បើបានឡើងប្រកួតជាប់ៗគ្នា ២ប្រកួតអីទៀត សមត្ថភាពរីកចម្រើន ហើយអាចថាប្រកួតបានពេញ៥ទឹក ប៉ុន្តែប្រហែលជាមិនល្អដូចដើម ១០០% នោះទេ។ រាល់ពេលដែលមានកម្មវិធីប្រកួតណាមួយ អ្នកប្រដាល់រូបនេះតែងតែ មានការហ្វឹកហាត់ត្រៀមបានល្អត្រឹមត្រូវ ដោយមិនធ្វេសប្រហែលនោះឡើយ ដូច្នេះទម្លាប់តាំងចិត្តបានល្អនេះនឹងធ្វើឲ្យសមត្ថភាពប្រសើរឡើងវិញឆាប់ៗ។
រំលឹកដែរថា កីឡាករ វ៉ន វីវ៉ា ឈប់ឡើងប្រកួតប្រហែលជាង៣ឆ្នាំមកហើយ តាំងតែរូបគេរងបួសកាក់ដៃនៅសង្វៀនបាយ័នមកម្ល៉េះ។ ប្រកួតចុងក្រោយរបស់កាលពីថ្ងៃអាទិត្យ ទី៣ មិថុនា ២០១៨ ចាញ់ពិន្ទុកីឡាករថៃនៅសង្វៀន CNC៕