ស្ទះទ្រូងកប់វាចា! ក្រោយដឹងចំនួន «ភាគ» រឿងឥណ្ឌា "វាសនាកូនប្រសាស្រី”
- 2018-06-26 23:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទះទ្រូងកប់វាចា! ក្រោយដឹងចំនួន «ភាគ» រឿងឥណ្ឌា "វាសនាកូនប្រសាស្រី”
ចន្លោះមិនឃើញ
ជាទូទៅភាពយន្តឥណ្ឌា តែងជាចំណីអារម្មណ៍របស់អ្នកតាមដានជាច្រើន ពិសេសប្រិយមិត្តដែលចូលចិត្តសាច់រឿងឆ្លុះបញ្ចាំងពីសង្គមគ្រួសារនីមួយៗ។
សម្រាប់រឿងភាគ «វាសនាកូនប្រសាស្រី» ក៏ជាភាពយន្តកំពុងមានទស្សនិកជនតាមដានជាច្រើនដែរ ក្នុងប្រទេសកម្ពុជា។ ក្រៅពីសាច់រឿងទាក់ទាញ រឿងនេះក៏មានចំនួនភាគ លើសខ្សែភាពយន្តអាស៊ីផ្សេងទៀតច្រើនដងដែរ។
ជាក់ស្ដែង រឿងនេះមានរហូតទៅដល់ ២ជំនាន់ ហើយចំនួនភាគ គឺរហូតទៅដល់ ១៤៨៧ភាគ ឯណោះ គឺលើសជាងរឿងភាគរបស់ភាពយន្តអាស៊ីផ្សេងទៀតឆ្ងាយណាស់។
«វាសនាកូនប្រសាស្រី» ជាខ្សែភាពយន្តឆ្លុះបញ្ចាំងពី ជីវិតនារីវ័យក្មេងម្នាក់ដែលបានរៀបការចូលក្នុងគ្រួសារខាងស្វាមី និងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងនាមជាកូនប្រសាស្រី ពិសេសស៊ូទ្រាំចិត្តម្ដាយក្មេក។ រឿងនេះត្រូវបានចាក់បញ្ចាំងក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ ២០១១ រហូតឆ្នាំ ២០១៦៕