អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក យូ បូ ទទួលមរណភាព
- 2018-08-08 07:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក យូ បូ ទទួលមរណភាព
ចន្លោះមិនឃើញ
សាស្រ្តាចារ្យនិពន្ធ យូ បូ អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ បានទទួលមរណភាពហើយ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ វេលាម៉ោង ១១:១១ នាទីព្រឹក នៅគេហដ្ឋានសព ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយជរាពាធ។
បើតាមដំណឹងមរណភាពរបស់សមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ថា សពសាស្ត្រាចារ្យនិពន្ធ យូ បូ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានរបស់សព នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងជើងវត្តព្រែកប្រា ប្រមាណ៥០០ ម៉ែត្រ។
កម្មវិធីដង្ហែសព នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ៧:០០ នាទីព្រឹក ឆ្ពោះទៅកាន់វត្តព្រែកប្រា ភូមិ អូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាស្រ្តាចារ្យនិពន្ធ យូ បូ ជាអតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ចន្លោះពីឆ្នាំ១៩៩៤-១៩៩៦ និងពីឆ្នាំ១៩៩៩-២០០៥។ លោក យូ បូ កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤២ នៅសង្កាត់ដង្កោ ស្រុកដង្កោរ ខេត្តកណ្ដាល។ លោកបានបញ្ចប់ការសិក្សាត្រឹមបាក់ឌុប(BacII) រួចលោកធ្វើជាសាស្រ្ដាចារ្យមធ្យមសិក្សាផ្នែកអក្សរសាស្រ្ដខ្មែរ៕