កកាយរឿងចាស់! លើកនេះប្លែកភ្នែក Mark Zuckerberg ជិះក្របីដើរលេងនៅវៀតណាម
- 2018-09-05 13:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កកាយរឿងចាស់! លើកនេះប្លែកភ្នែក Mark Zuckerberg ជិះក្របីដើរលេងនៅវៀតណាម
ចន្លោះមិនឃើញ
មហាសេដ្ឋីលុយពាន់លានដុល្លារលោក Mark Zuckerberg ជាញឹកញយយើងធ្លាប់តែឃើញលោកធ្វើដំណើរកម្សាន្តតាមមធ្យោបាយរថយន្តទំនើប ក៏ដូចជាយន្តហោះផ្ទាល់ខ្លួនមានតម្លៃរាប់សែនដុល្លារ។ ជារឿងចម្លែកត្រលប់ទៅកាលពីប៉ុន្មានឆ្នាំមុន បុរសវ័យ ៣៤ ឆ្នាំរូបនេះ ធ្លាប់ចំណាយពេលជាមួយភរិយាអ្នកស្រី Priscilla Chan និងមិត្តភ័ក្ដិជាច្រើនរូបទៀតក្នុងឱកាសបុណ្យណូអែល នៅប្រទេសវៀតណាម។
គ្រានោះប្រទះឃើញរូបភាពប្លែកភ្នែកប៉ុន្មានសន្លឹក ដែលស្ថាបនិក Facebook ឡើងជិះកម្សាន្តលើខ្នងក្របីនៃសេវាទេសចរណ៍របស់ Sapa Resort នៅឯខេត្ត Lao Cai។ ទៀតសោតបុគ្គលទាំងនោះក៏បានទៅទស្សនាសារមន្ទីរ Hoa Lo Prison (Hanoi Hilton) ជាទីតាំងដែលអ្នកទោសអាមេរិកប្រារព្ធឡើងក្នុងអំឡុងផ្ទុះសង្គ្រាមវៀតណាម។
បញ្ជាក់ថាអ្នករាល់គ្នាបានធ្វើដំណើរមកកាន់គោលដៅទេសចរណ៍នៃឆកសមុទ្រហាឡុង តាមរយៈការប្រើប្រាស់ឧទ្ធម្ភាគចក្រ ហើយបានចំណាយពេលមួយថ្ងៃពេញនៅលើកប៉ាល់និងទូកកាយ៉ាក់។ ទើបក្រោយមកឈានចូលថ្ងៃបុណ្យណូអែលក៏ហោះកម្សាន្តទៅភាគជើងនៃតំបន់ទេសចរណ៍ Sapa អំឡុងពេលដែល Mark ជិះក្របី ហើយមិត្តស្រី Priscilla ទៅទស្សនាក្នុងភូមិតូចមួយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មិនជឿអាចសាកបាន ថ្មសល់ត្រឹម ១% ក៏នៅប្រើបានធម្មតា បើចេះប្រើមុខងារទាំងនេះ
ស្លាប់ ជាឱសថប៉ូវបំប៉នទឹកចិត្ត Steve Jobs មិនឱ្យខ្លាចបរាជ័យ