រុស្ស៊ីបើកសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសូវៀតដួលរលំ (មានវីដេអូ)

  • 2018-09-12 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​បាន​បើក​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ​ដែល​ខ្លួន​អះ​អាង​ថា​មិន​ធ្លាប់​មាន​ពី​មុន​មក ចាប់​តាំង​ពី​សហភាពសូវៀត​ដួល​រលំ ស្រប​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​កំពុង​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​មេ​ដឹកនាំ​ចិន​លោក Xi Jinping។

យោង​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​កង​ទ័ព​ជាង ៣០ ម៉ឺន​នាក់, យាន​យន្ត ៣៦ ០០០​គ្រឿង និង​យន្តហោះ​ចម្បាំង​ជាង ១​ពាន់​គ្រឿង​នឹង​ចូល​រួម​ក្នុង​សមយុទ្ធ​នេះ។ ជាមួយ​គ្នា​នេះ កង​ទ័ព​ចិន និង​ម៉ុងហ្គោលី​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​ក្រសួង​ការពារ​ជាតិ​អះ​អាង​ថា ផ្ដោត​សំខាន់​លើ​ការ​ការពារ, ការ​វាយ​ប្រហារ និង​ការ​វាយ​បក​ភ្លាម​ៗ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អង្គារ​ទី ១១​ខែ​កញ្ញា​នេះ កិច្ច​ប្រជុំ​កំពូល​មួយ​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ពី​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​ដាក់​មក​លើ​រុស្ស៊ី និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន