កូនសិស្សថៃស្លៀកឈុតបុរាណទៅប្រឡង ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់

  • 2019-01-11 02:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​នៅ​ក្នុង Facebook មួយ​ដែល​បង្ហាញ​ពី​សិស្ស​ថៃ​ម្នាក់ ស្លៀក​សំលៀក​បំពាក់​បែប​បុរាណ​ទៅ​ប្រឡង បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​មករា​នេះ។

រូប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​លោក​គ្រូ Keem Phanthong ដែល​បង្រៀន​នៅ​សាលា Prakhon Chai Pittayahon ក្នុង​សង្កាត់ Prakhon Chai នៃ​ខេត្ត Buriram។ នៅ​ក្នុង​រូប​ភាព​នេះ គេ​ឃើញ​សិស្ស​ស្រី​ម្នាក់​ក្នុង​សំលៀក​បំពាក់​កាល​ពី​សម័យ​អយុធ្យា​ជាមួយ​នឹង​គ្រឿង​លំអ​ពេញ​រាង​កាយ។ លោក​គ្រូ Phanthong ក៏​បាន​បញ្ចេញ​មតិ​ភ្ជាប់​ជាមួយ​រូប​ថត​នោះ​ថា "សិស្ស​របស់​ខ្ញុំ ស្លៀក​ពាក់​តុបតែង​ខ្លួន​បន្ដិចបន្ដួច​ដើម្បី​មក​ប្រឡង​ពាក់​កណ្ដាល​ឆ​មាស"។

លើស​ពី​នេះ​ទៀត ការ​បង្ហោះ​របស់​លោក​គ្រូ ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង​មាន​ការ​ចែក​រំលែក​បន្ដ​ជាង ៤០០ ដង​ក៏​ដូច​ជា​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​យក​ទៅ​ចុះ​ផ្សាយ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន