យប់​នេះ អ៊ីស្លង់​ត្រលប់​ជួប​បារាំង​នៅ​ប៉ារីស​ ខណៈ​អង់គ្លេស​ប៉ះ​ម៉ុងតេណេក្រូ ឯ​ព័រទុយហ្គាល់​ជួប​ស៊ែប

  • 2019-03-25 12:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រាត្រី​នេះ ការ​ប្រកួត​វគ្គ​ជម្រុះ​ Euro 2020 បាន​បន្ត​ ដោយ​មាន​ចំនួន ៧​គូ ដែល​ក្នុង​នោះ​មាន​ក្រុម​ខ្លាំង​ៗ​ចំនួន ៣ ក៏​លេង​ក្នុង​យប់​នេះ​ដែរ​។

ក្នុង​ពូល​ A ក្រុម​ម៉ុងតេណេក្រូ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នៅ​ម៉ោង​ ២.៤៥​យប់។ ក្នុង​ ៣​ប្រកួត​ចុង​ក្រោយ​អង់គ្លេស​រក​បាន​ ១០​គ្រាប់​ ម៉ុងតេណេក្រូ​រក​បាន​តែ​ ២​គ្រាប់​ប៉ុណ្ណោះ។

ពូល​ B វិញ ជើងឯក​ Euro ឆ្នាំ២០១៦ ព័រទុយហ្គាល់​នឹង​បើក​ទ្វារ​ទទួល​ប្រទេស​ស៊ែប​ នៅ​ម៉ោង​ ២.៤៥​យប់​នេះ។ ក្រុម​ទាំង​ពីរ​នេះ​ មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ទេ​ក្នុង​ ៧​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​។

រីឯ​ពូល​ H វិញ អ៊ីស្លង់​នឹង​ត្រលប់​មក​ជួប​ ជើង​ឯក​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ បារាំង​នៅ​ទីក្រុង​ប៉ារីស​ម្ដង​ទៀត​ហើយ បន្ទាប់​ពី​ស្មើ​ក្នុង​លទ្ធផល ២ ទល់​នឹង​ ២​ កាល​ពី​ប្រកួត​មិត្តភាព​ ​ខែ​តុលា ឆ្នាំ​២០១៨។ ប៉ុន្តែ​ប្រកួត​ផ្លូវការ​ ដែល​ប្រទេស​ទាំង​ពីរ​ប៉ះ​គ្នា​គឺ ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ក្នុង​ប្រទេស​បារាំង​ ដោយ​កាល​នោះ ក្រុម​ម្ចាស់​ផ្ទះ​បាន​លត់​អ៊ីស្លង់​ ៥ ទល់​នឹង​ ២៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី