ខ្សែ​បម្រើ Man City កីឡាករ​ Gundogan យល់​ថា​ Liverpool អាច​ឈ្នះ Barca ៤-០

  • 2019-05-07 10:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Ilkay Gundogan បាន​ប្រាប់​សារព័ត៌មាន​ DAZN កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្លួន​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​នៅ​ក្លឹប​ Dortmund លោក Jurgen Klopp អាច​ដឹកនាំ​ក្លឹប​ Liverpoolវាយ​បក​យក​ឈ្នះ​ក្លឹប​ Barcelona ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ UEFA Champions Leagueយប់​នេះ។

កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​និយាយ​ថា៖ " ខ្ញុំ​គិត​ថា​ការ​ប្រកួត​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ ខ្ញុំ​ថែម​ទាំង​ស្រម៉ៃ​ឃើញ​ថា​ Liverpool អាច​យក​ឈ្នះ​ Barcelona ក្នុង​លទ្ធផល​ ៤-០ នៅ​ទឹកដី​ Anfield ទៀត​ផង​ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " Klopp ជា​គ្រូ​បង្វឹក​ដែល​ពូកែ​លើក​ទឹកចិត្ត​មួយ​រូប​ ហើយ​កីឡាករ​ល្អៗ ដែល​ក្រុម​ផ្សេង​ៗ​ពិបាក​នឹង​លេង​ប៉ះ ដែល​សូម្បី​តែ​ក្លឹប​ Barcelona ក៏​ពួក​គេ​អាច​បំបាក់​ក្នុង​មួយ​ប្រកួត​នេះ​ដែរ​ " ។

Ilkay Gundogan

Liverpool បាន​ចាញ់​ក្លឹប​ Barcelona ក្នុង​លទ្ធផល​ ៣-០ កាល​ពី​ជើង​ទី១ កន្លង​ទៅ ខណៈ​ក្នុង​ពេល​នេះ​ដែរ​ ក្លឹប​ហង្ស​ក្រហម​នឹង​លេង​ប៉ះ​ក្លឹប​កាតាឡាន់​ក្នុង​ទឹកដី​ខ្លួន ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​បង្គោលៗ​របស់​ខ្លួន​ដូច​ជា​ Mohamed Salah និង​ Roberto Firmino ជា​ដើម៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី