ឲ្យ​តែ​ស៊ី Chelsea បាន Arsenal ផ្ដល់​​ប្រាក់​លើក​ទឹក​ចិត្ត​​កីឡាករ​ពី១០​ទៅ​៥០​ម៉ឺន​ផោន​ក្នុង​ម្នាក់

  • 2019-05-21 02:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal ​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​របស់​ពួក​គេ​ដែល​មាន​រហូត​ដល់​ទៅ​​កន្លះ​លាន​ផោន​​ក្នុង​មួយ​នាក់ ប្រសិន​​ពួក​គេ​ឈ្នះ Europa League នៅ​ទីក្រុង Baku សប្ដាហ៍​ក្រោយ។

សមាជិក​​នៃ​ក្រុម​របស់​លោក Unai Emery នឹង​ទទួល​បាន​ចំនួន​​ប្រាក់​​​លើក​ទឹក​ចិត្ត​ទៅ​តាម​កិច្ចសន្យា​ដែល​ពួក​គេ​បាន​សន្យាជាមួយ​ក្លឹប​ក្នុង​កុងត្រា សម្រាប់​ការ​ឈ្នះ​ពាន​នៅ​អឺរ៉ុប។ កីឡា​ទាំង​អស់​នឹង​​អាច​បាន​ពី​ចន្លោះ​១០​ម៉ឺន​ផោន ​ទៅ​ដល់​៥០​ម៉ឺន​ផោន ប្រសិន​​ពួក​គេ​ជួយ​ក្លឹប​ឈ្នះ​ពាន​​ប្រចាំ​តំបន់​ជា​លើក​​ដំបូង ចាប់​តាំង​ពី​ឈ្នះ​ពាន​ចុងក្រោយ​ European Cup Winners Cup នៅ​ឆ្នាំ​១៩៩៤​។

បូក​សរុប​នៃ​ប្រាក់​រង្វាន់​ទាំង​អស់​ Arsenal ត្រូវ​ចាយ​អស់​១០​លាន​ផោន។ សម្រាប់​ចំនួន​ទឹក​ប្រាក់​ប៉ុន​នេះ​មិនមែន​​ជា​បញ្ហា​សម្រាប់​កាំភ្លើង​ធំ​ទេ ប្រសិន​ឈ្នះ​ពួក​គេ​នឹង​បាន​លេង Champions League។ លើ​តារាង​ពិន្ទុ Premier League ដែល​បញ្ចប់​សប្ដាហ៍​ទី​៣៨ Arsenal​ ឈរ​លេខ​៥ មាន​ឱកាស​​ទៅ​លេង Europa League៕ ​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម