ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ ជា​ការ​ស្វែង​រក​គ្រាប់​ពេជ្រ​មិន​ទាន់​ឆ្នៃ​

  • 2019-06-06 04:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​នេះ​ ជា​ការ​ស្វែង​រក​ធនធាន​ថ្មី​ ក៏​ដូច​ជា​រក​គ្រាប់​ពេជ្រ​ដែល​មិនទាន់បាន​កែច្នៃ​ ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជា​កីឡាករ​ កីឡា​ការិនី​ដែល​សមត្ថភាព​ពេញលេញ​ អាច​ប្រកួត​តំណាង​ប្រទេស​នៅ​ពេល​ខាង​មុខ​បន្ថែម។​

ទិដ្ឋភាពម្សិលមិញ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​បាន​ឲ្យ​ថា​ គោល​បំណង​ធំៗ​នៃ​កម្មវិធីប្រកួត​ខាង​លើ​នេះ​ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​យុវជន​វ័យ​ក្មេងៗ​ទាំង​នោះ ​ឲ្យ​ដឹង​ពី​ភាព​ខ្លាំង​ពិតប្រាកដ​របស់​ពួកគេ។​ ជា​ការ​ស្វែង​រក​នូវ​ធនធាន​កីឡាករ​ល្អ​ៗ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ការ​បណ្ដុះបណ្ដាល​ក្មេងៗ​ទាំង​នោះ​ឲ្យ​ខ្លាំង​ និង​ក្លាយ​ជា​និមិត្តរូប​(Idol)​របស់​ប្រជាជន​កម្ពុជា​ ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ពេល​ខាង​មុខ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​ជា​ការ​ល្អ​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​រៀបចំ​ មន្ត្រី​បច្ចេកទេស​នានា​ ដើម្បី​ដក​ស្រង់​បទ​ពិសោធ​ថ្មីៗ​ កែតម្រូវ​ចំណុច​ខ្វះខាត​ដែល​មាន​ ងាយ​ស្រួល​ក្នុង​ការ​បង្កើត​កម្មវិធី​ក្រោយៗ​ទៀត​ឲ្យ​រឹតតែ​បាន​ល្អ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ធ្វើ​ពិធី​សន្និសីទ​សារព័ត៌មាន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ស​​ សុខា​ និង​មន្ត្រី​មួយ​ចំនួន​ រួម​និង​តំណាង​ប្រតិភូ​កីឡា​តាម​បណ្ដា​ខេត្ត​ផង​ដែរ។​ ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​លើក​ទី១​ នេះ​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ទី១៩​ ខែ​មិថុនា​ ២០១៩​ នៅ​រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​