យ៉េន ឌីណា សុំការគាំទ្រពីបងប្អូននៅកម្ពុជា ត្រៀមប៉ះថៃក្នុងកម្មវិធី Super Champ យប់នេះ
- 2019-06-30 06:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉េន ឌីណា សុំការគាំទ្រពីបងប្អូននៅកម្ពុជា ត្រៀមប៉ះថៃក្នុងកម្មវិធី Super Champ យប់នេះ
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីកោះកុង យ៉េន ឌីណា សុំការគាំទ្រ និងលើកទឹកចិត្តពីអ្នកនិយមប្រដាល់គុនខ្មែរទាំងអស់នៅកម្ពុជា ដើម្បីជាកម្លាំងចិត្ត នឹងប្ដេជ្ញាចិត្តខំប្រឹងឲ្យអស់ពីសមត្ថភាពនាការប្រកួតនៅលើទឹកដីថៃ ក្នុងកម្មវិធី Super Champ។
ឌីណា បានឲ្យដឹងថា សម្រាប់ដៃគូរបស់ខ្លួនដែលត្រូវប៉ះគ្នាយប់នេះ ធ្លាប់ឈ្នះសិស្សច្បងរបស់គេគឺកីឡាករ ទិត្យ សុវណ្ណគីរី ដូច្នេះអាចថាជាការសងសឹកជំនួសរៀមច្បងផងដែរ។ ចំពោះសមត្ថភាពកីឡាករថៃ Starboy ម្នាក់នេះគឺគេចូលចិត្តដើរវ៉ៃ។
ឌីណា លើកឡើងទៀតថា រូបគេតៀមខ្លួនរួចហើយសម្រាប់ការប្រកួតមួយនេះ ចំពោះការហ្វឹកហាត់ផ្ដោតសំខាន់លើការធាក់ឲ្យបានច្រើន ហើយវ៉ៃតែម្ដង ព្រោះដៃគូជាកីឡាករដើរវ៉ៃមិនមែននៅស្ងៀម ឬឈរវ៉ៃដូចកីឡាករដទៃនោះទេ។ ក្រៅពីនេះទៀតក៏ប្រឹងហាត់ស្នៀតកែងផងដែរ ព្រោះនៅមិនទាន់ច្បាស់ និងធ្ងន់ដូចមុននេះទេ។ អ្នកប្រដាល់ដើមកំណើតពីខេត្តជាប់សមុទ្រខាងលើនេះ ផ្ដាំផ្ញើមកកាន់អ្នកតាមដានការប្រកួតនេះទាំងអស់គ្នាថា សុំជួយគាំទ្ររូបគេផង យ៉ាងណាខ្លួននឹងខំប្រឹងវ៉ៃអស់ពីសមត្ថភាពនៅយប់នេះ។
រំលឹកដែរថា កីឡាករកម្ពុជា ៧រូប នឹងត្រូវរួមគ្នាប្រកួតដណ្ដើមពានអន្តរជាតិ១ នៅទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ ក្នុងកម្មវិធី Super Champ។ កីឡាករកម្ពុជាទាំងនោះរួមមាន យ៉េន ឌីណា គូឯក រិទ្ធ ភូលូ ទិត្យ សុវណ្ណគីរី ព្រឿង សុជាតិ ហ៊ឹម សេរី កំពែង ខ្មៅ និង វ៉ាន់ វឿន។ ពួកគេនឹងប្រកួតយប់នេះចាប់ពីម៉ោង ៦,២០នាទីតទៅ និងមានផ្សាយតាមហ្វេសបុក Muay Thai Super Champ ឬលើទូរទស្សន៍ប៉ុស្តិ៍លេខ៨៕
Suarez ទឹកភ្នែក ក្រោយស៊ុតប៉េណាល់ទីមិនចូល អ៊ុយរុយហ្គាយធ្លាក់ត្រឹមវគ្គនេះ
អូស្ត្រាលីបបួលប្រទេសមួយនៅអាស៊ាន ដេញថ្លៃធ្វើសហម្ចាស់ផ្ទះ World Cup ២០៣៤