កីឡាករ​វ័យ​ក្មេង​ Man Utd ទើប​ទិញ​បាន​ក្លាយ​ទៅ​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត​ទាំង​១០​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-06-29 13:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aaron Wan-Bissaka ​ដែល ​Man Utd ទើប​ទិញ​បាន​ក្នុង​តម្លៃ​ថ្លៃ​ បាន​ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស​រួប​នេះ​ក្លាយ​ទៅ​ជា​​ខ្សែ​ការពារ​ថ្លៃ​បំផុត​ទាំង​១០​ក្នុង​ប្រវត្តិសាស្ត្រ​ដូច Van Dijk និង Mendy ជាដើម។

វេបសាយ​កីឡាករ 90MIN បាន​រាយការណ៍​ថា​តម្លៃ ៥០ លាន​ផោន (៦៣ លាន​ដុល្លារ) ​ថ្លៃ​ពេក​សម្រាប់​កីឡាករ​​វ័យ​២១​ឆ្នាំ​ដែល​បាន​បង្ហាញ​ខ្លួន​តិច​ជាង​៥០​ប្រកួត​សម្រាប់​ឈុត​ធំ។

យ៉ាង​ណា​ក្តី កីឡាករ​វ័យ​ក្មេង​ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឈុត​ធំ​ឲ្យ Crystal Palace កាល​ពី​រដូវ​កាល​មុន​​បង្ហាញ​ភាព​ជោគជ័យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយ​បាន​​បញ្ឈប់​គូបដិបក្ខ​​ដោយ​ជោគជ័យ ​ក្នុង​ការ​ព្យាយាម​រក​ឱកាស​ស៊ុត​ចំនួន ១២៩ ដង គិត​ជា​មធ្យម​គេ​អាច​បិទ​គូ​ប្រកួត​​មិន​ឲ្យ​ស៊ុត​ចេញ ឬ បញ្ជូន​កើត ៣,៧ ដង​ក្នុង​១​ប្រកួត។

ដោយឡែក ក្នុង​ចំណោម​ខ្សែ​ការពារ​ថ្លៃ​បំផុត​ទាំង​១០ មាន​៤​នាក់​គឺ​ជា​ខ្សែ​ការពារ​របស់ Man City ដែល​​ក្នុង​នោះ​មាន​ដូចជា៖ Aymeric Laporte, Benjamin Mendy, Kyle Walker និង John Stones សរុប​​​ថ្លៃ​ប្រមាណ ២៦០​លាន​ដុល្លារ ដែល​សុទ្ធ​សឹង​ជា​កីឡាករ​ដែល Pep Guardiola ទិញ​យក​មក​​អភិវឌ្ឍ Manchester City ដោយ​រៀបចំ​ពី​ប្រព័ន្ធ​ការពារ​ខាង​ក្រោម​មុន​គេ ក្រោយ​អតីត​គ្រូ​បង្វឹក​ Barcelona ទៅ​ដឹកនាំ​ក្លឹប​នៅ​អង់គ្លេស។

​​ខាង​ក្រោម​នេះ​គឺ​ជា ខ្សែ​ការពារ​ថ្លៃ​បំផុត​ទាំង​១០​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៖

១ Virgil Van Dijk ផ្ទេរ​ពី​ Southampton ទៅ Liverpool ក្នុង​តម្លៃ ៧៥​លាន​ផោន (៩៥ លាន​ដុល្លារ) ឆ្នាំ​២០១៨

២ Lucas Hernandez ផ្ទេរ​ពី​ Atletico Madrid ទៅ Bayern Munich ក្នុង​តម្លៃ ៦៨ លាន​ផោន (៨៦ លាន​ដុល្លារ) ឆ្នាំ ២០១៩

៣ Aymeric Laporte ផ្ទេរ​ពី​ Athletic Bilbao ទៅ Manchester City ក្នុង​តម្លៃ ៥៧ លាន​ផោន (៧២ លាន​ដុល្លារ) ឆ្នាំ ២០១៨

៤ Benjamin Mendy ផ្ទេរ​ពី​ Monaco ទៅ Manchester City ក្នុង​តម្លៃ ៥២ លាន​ផោន (៦៥ លាន​ដុល្លារ) ឆ្នាំ ២០១៧

៥ David Luiz ផ្ទេរ​ពី Paris Saint-Germain ទៅ Chelsea ក្នុង​តម្លៃ ៥០ លាន​ផោន (៦៣ លាន​ដុល្លារ) ឆ្នាំ ២០១៦

៦ Kyle Walker ផ្ទេរ​ពី Tottenham ទៅ Manchester City ក្នុង​តម្លៃ ៥០ លាន​ផោន (៦៣ លាន​ដុល្លារ) ឆ្នាំ ២០១៧

៧ Aaron Wan-Bissaka ផ្ទេរ​ពី Crystal Palace ទៅ Manchester United ក្នុង​តម្លៃ ៥០ លាន​ផោន (៦៣ លាន​ដុល្លារ) ឆ្នាំ ២០១៩

​​​៨ John Stones ផ្ទេរ​ពី Everton ទៅ Manchester City ក្នុង​តម្លៃ ៤៧,៥ លាន​ផោន (៦០ លាន​ដុល្លារ) ឆ្នាំ ២០១៦

៩ Eder Militao ផ្ទេរ​ពី Porto ទៅ Real Madrid ក្នុង​តម្លៃ ៤២ លាន​ផោន (៥៣ លាន​ដុល្លារ) ឆ្នាំ ២០១៩

១០ Davinson Sanchez ផ្ទេរ​ពី Ajax ទៅ Tottenham ក្នុង​តម្លៃ ៣៦,៦ លាន​ផោន (៤៦ លាន​ដុល្លារ) ឆ្នាំ ២០១៧៕

អាន៖ Sarri ចង់​ធ្វើតាម Guardiola នៅ Chelsea ប៉ុន្តែ​មិនមានពេលគ្រប់គ្រាន់

អាន៖ Pep ចេញ​មុខ​ការពារ​ sarriball ថា​ជា​ក្បួន​​​ខ្លាំង បើ​ទោះ​ជា​​មាន​គេ​មិន​យល់​ពី​ក្បួន​នេះ

ប្រភព៖ 90min | Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត