ហុងដា មកដល់ភ្លាម ដូរអាវភ្លេតជួយបាញ់ទឹកស្មៅស្តាតអូឡាំពិក

  • 2019-10-14 14:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda បាន​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​គួរ​ឲ្យ​កោត​សរសើរ​បំផុត​កាល​ពី​ល្ងាច​មិញ​នេះ​ ពោល​គឺ មុន​នឹង​ការ​រៀប​ចំ​បង្ហាត់​ជា​ផ្លូវ​ការ​ដល់​ក្រុម​គោព្រៃ​កម្ពុជា។

ក្រុមការងារកំពុងបាញ់ទឹក

ដូច​សព្វ​មួយដង​ ដែល​លោក​តែងតែ​ដើរចូល​មក​ក្នុង​ទីលាន រៀប​ចំ​​ក៏​ដូច​ជា​បើក​កិច្ច​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​មុន​នឹង​បង្ហាត់​ដល់​កីឡាករ​ លើក​នេះ​អ្នក​ចាត់​ការ​ជនជាតិ​ជប៉ុន​រូប​នេះ បាន​ធ្វើការ​ប្ដូរ​អាវ​របស់​លោក​ភ្លាមៗ​ហើយ​ស្ទុះ​វឹង​ដើរ​សំដៅ​ទៅ​កាន់​ក្រុម​ការងារ​ដែល​កំពុង​តែ​បាញ់​ទឹក​ដាក់​ស្មៅ​សម្រាប់​ការ​ហ្វឹកហាត់​។ ដោយ​ទឹក​មុន​ញញឹមញញែម លោក​ក៏​បាន​ជួយ​បាញ់​ទឹក​ដាក់​ស្មៅ​ជា​មួយ​នឹង​ក្រុម​ការងារ​តែ​ម្ដង។ ទង្វើ​នេះ​ហើយ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ចាត់​ការ​រូប​នេះ​ពិត​ជា​មិន​ប្រកាន់​ខ្លួន​ជា​អ្នក​ដឹក​នាំ​ផ្ទុយ​ទៅ​វិញ​តែង​តែ​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​វិស័យ​បាល់ទាត់​កម្ពុជា។ ចង់​ដឹង​សកម្មភាព​របស់​លោក ហុងដា យ៉ាង​ណា​នោះ សូម​ទស្សនា​រូប​ភាព​ទាំង​ស្រុក​ដូច​ខាង​ក្រោម៖

គួរ​ដឹង​ដែរ​ថា កម្ពុជា​នឹង​ប្រកួត​ជា​មួយ​អ៊ីរ៉ាក់ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ ជុំ​ទី​២ ​ពាន​រង្វាន់ FIFA World Cup 2022នៅ​ថ្ងៃ​ទៅ​១៥ ខែ​តុលា ឆ្នាំ​២០១៩ ស្អែក​នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ សូម​បងប្អូន​ មេត្តា​ចូលរួម​គាំទ្រ​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​យើង។

អត្ថបទ៖ Yorn Sovieth