សុខ រិទ្ធ៖ ឈ្នះអ្នកខ្លាំងថ្ងៃនេះ កុំអរភ្លេចខ្លួនត្រូវខំប្រឹងហាត់បន្ថែមទើបរីកចម្រើនទៅមុខទៀត
- 2019-10-16 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រិទ្ធ៖ ឈ្នះអ្នកខ្លាំងថ្ងៃនេះ កុំអរភ្លេចខ្លួនត្រូវខំប្រឹងហាត់បន្ថែមទើបរីកចម្រើនទៅមុខទៀត
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់ស្រាល សុខ រិទ្ធ ជ័យជម្នះលើអ្នកខ្លាំងនៅពេលនេះ គឺមិនត្រូវអរភ្លេចខ្លួន ឬមិនខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតនោះទេ បើមិនដូច្នោះសមត្ថភាពកេរ្តិ៍ឈ្មោះនៅតែប៉ុណ្ណឹងឯងមិនរីកចម្រើនជាងនេះឡើយ។
ជើងខ្លាំងមកពីបន្ទាយមានជ័យ ខាងលើនេះបានឲ្យដឹងថា ការត្រៀមខ្លួនសម្រាប់ការប្រកួតថ្ងៃអាទិត្យកន្លងទៅសប្ដាហ៍មុននេះគឺបានប្រហែល ៣-៤សប្ដាហ៍ផងដែរ។ ជ័យជម្នះលើកីឡាករម្ចាស់មេដាយមាសច្រើនសម័យរបស់ថៃ ណុបក្រាជីប លើកនេះគឺដោយការប្រើប្រាជ្ញា និងបច្ចេកទេសខ្ពស់។
សម្រាប់ជ័យជម្នះនេះដែរ កូនសិស្សលោក សាន់ សៅយ៉ាន់ រូបនេះពិតជាសប្បាយរីករាយជាខ្លាំងព្រោះដៃគូជាអ្នកខ្លាំង និងល្បីឈ្មោះយូរហើយ។ បើទោះជាឈ្នះបែបនេះក្ដី បងប្រុស សុខ ធី ម្នាក់នេះប្រាប់ថានឹងព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីសមត្ថភាព រួមទាំងកេរ្តិ៍ឈ្មោះឈានពីមួយកម្រិតទៅមួយកម្រិតទៀត។
រំលឹកដែរថា សុខ រិទ្ធ ជាអ្នកប្រដាល់មកពីក្លឹបសៅយ៉ាន់នាគា ក្នុងខេត្តបន្ទាយមានជ័យ។ ប្រកួតចុងក្រោយរបស់គេផ្ដួលជើងខ្លាំងថៃ ណុបក្រាជីប ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ លើសង្វៀន PNN៕
វីដេអូ៖
ឡៅ ចិត្រា ប្រាប់ លន បញ្ញា ឲ្យពង្រឹងប៉ុន្មានចំណុចនេះដើម្បីឲ្យខ្លាំង
ស៊ន រ៉ាគីម កូយ ឡាយ ប៉ះគ្នាហើយនៅជុំទី៣ ពានរង្វាន់ TV5 ក្រោយឈ្នះដៃគូដូចគ្នា