ហ្គេម​ក្រាហ្វិក​ខៀវខ្ចី​មួយ​ទៀត​ ត្រៀម​នឹង​បើក​ឲ្យ​លេង​លើ​ទូរសព្ទ​ ឆាប់ៗ​នេះ​ហើយ!

  • 2019-11-01 02:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ហ្គេម Apex Legends របស់ EA ទើប​តែ​វ៉ៃ​បាន​កំណត់ត្រា​ថ្មី​ដោយ​កើប​អ្នក​លេង​បាន ២៥ លាន​នាក់​ក្រោយ​ចេញ​ផ្សាយ​បាន​មួយ​សប្តាហ៍​ដំបូង។ ប្រភេទ​ហ្គេម Battle Royale មួយ​នេះ​បច្ចុប្បន្ន​ដាក់​ឲ្យ​ទាញ​យក​សេរី​លើ​ PC, PlayStation 4 និង Xbox One ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​នឹង​មក​ចូល​ប្រជែង​ជាមួយ Fortnite និង PUBG នៅ​លើ​ស្មាតហ្វូន។

ក្របមុខលើហ្គេម Apex Legends

នាយក​ប្រតិបត្តិ​នៃ​ EA Games លោក Andrew Wilson បាន​បង្ហើប​ពី​គម្រោង​ចេញ​ផ្សាយ​ហ្គេម Apex Legends លើ​ឧបករណ៍ Android និង iOS ដោយ​លោក​មាន​ប្រសាសន៍​ថា៖ "យើង​កំពុង​សម្លឹង​ក្នុង​ការ​យក​ហ្គេម​នេះ​ទៅ​ក្នុង​ជំនាន់ Mobile ដោយ​រំពឹង​ខ្ពស់​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប៉ែក​អាស៊ី ហើយ​យើង​ក៏​កំពុង​ជជែក​អំពី​រឿងរ៉ាវ​ទាំង​នេះ"។

ថ្វី​បើ Apex Legends ជា​ប្រភេទ​ហ្គេម Free-to-play ប៉ុន្តែ​អ្នក​លេង​ក៏​អាច​មាន​សិទ្ធ​ចំណាយ​លុយ​ដើម្បី​ទិញ​របស់របរ​និង​អភិវឌ្ឍ​កម្រិត​លេង​របស់​ខ្លួន​ឲ្យ​លេច​ធ្លោ​ជាង​អ្នក​លេង​ដទៃ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ហ្គេម Apex Legends នៅលើកុំព្យូទ័រ

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា