Apple ចេញ iOS 13.2.1 មួយទៀត ប៉ុន្តែមិនមែនសម្រាប់គ្រប់គ្នានោះទេ
- 2019-11-04 07:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចេញ iOS 13.2.1 មួយទៀត ប៉ុន្តែមិនមែនសម្រាប់គ្រប់គ្នានោះទេ
ចន្លោះមិនឃើញ
នៅថ្ងៃចន្ទ ទី ២៨ ខែតុលា ក្រុមហ៊ុន Apple បានបញ្ចេញកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយ ដែលជាជំនាន់ iOS 13.2។ ៤៨ ម៉ោងក្រោយមក iOS 13.2.1 ត្រូវបានបញ្ចេញបន្តទៀត ប៉ុន្តែមិនមែនសម្រាប់គ្រប់គ្នានោះទេ។
iOS 13.2.1 ត្រូវបាន Apple បញ្ចេញដោយសារអ្នកប្រើប្រាស់ឧបករណ៍បំពងសំឡេង HomePod មួយចំនួន បានរាយការណ៍ថាពេលអាប់ដេត iOS 13.2 រួច HomePod របស់ពួកគេប្រើការលែងកើត។ នេះក៏ដោយសារតែនៅលើ iOS 13.2 មានផ្នែកមួយបង្កើតសម្រាប់ HomePod ជាពិសេសត្រូវបានដកចេញ។
ហេតុនេះទើប Apple បញ្ចេញ iOS 13.2.1 ដើម្បីដោះស្រាយបញ្ហា HomePod នេះ។ មានតែអ្នកប្រើប្រាស់ HomePod ប៉ុណ្ណោះ ដែលនឹងទទួលបានការអាប់ដេតនេះ ដែលការអាប់ដេតគឺអាចធ្វើបានតាមរយៈការបើកកម្មវិធី Home ដោយវានឹងលោតផ្ទាំងដូចខាងលើ៕
ចុចអាន ៖ iOS 13.2 សូម្បីទូរសព្ទ RAM ទំហំធំក៏ទប់មិនឈ្នះដែរ