រក​ឃើញ​ស្មាតហ្វូន​ស្តេច​កាមេរ៉ា Selfie ថ្មី ទទួល​បាន​ពិន្ទុ ១០០ ​លើ DxOMark

  • 2019-12-06 01:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ប្រកាស​បង្ហាញ​ស្មាតហ្វូន Nova 6 5G នា​ថ្ងៃ​ទី ៥ ធ្នូ​ក្នុង​ប្រទេស​ចិន Huawei ក៏​ទទួល​បាន​ដំណឹង​ល្អ​មួយ ដោយ​ស្មាតហ្វូន​របស់​ខ្លួន​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដាច់​គេ​ឡើង​ឈរ​លេខ ១ នៅ​តំណែង​កាមេរ៉ា Selfie លើ DxOMark។

Nova 6 5G ​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង​មុខ​ដោយ​ឡេន​មេ​ទំហំ 32MP មាន Aperture f/2.2 និង​ឡេន​ទី​ពីរ​ទំហំ 8MP ​ប្រភេទ Ultrawide។ វា​ទទួល​បាន​ ១០០ ពិន្ទុ​នាំ​មុខ​តំណែង​ចាស់​គឺ Samsung Galaxy Note 10+ 5G ដែល​បាន ៩៩ ពិន្ទុ។

បើ​តាម​ប្រភព​វាយ​តម្លៃ​របស់ DxOMark បាន​ឲ្យ​ដឹង​ថា​កម្រិត Exposure នៃ​រូបភាព​គឺ​ផលិត​បាន​ល្អ​ខ្លាំង​នៅ​ផ្នែក​កាមេរ៉ា​ខាង​មុខ មិន​ថា​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពន្លឺ​បែប​ណា​ក៏​ដោយ ហើយ​នេះ​អរគុណ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ HDR Processing។ បន្សំ​នឹង​ប្រព័ន្ធ PDFA អនុញ្ញាត​ឲ្យ​ការ​ Focus ទៅ​លើ​រូប​បាន​ជាក់លាក់​ល្អ ​ត្បិត​នៅ​ចម្ងាយ ២-៣ ម៉ែត្រ​ (អំឡុងពេលប្រើដង Selfie) ពី​ដៃ​ក៏​ដោយ៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា