ការប្រកួតគំនូរ "សុបិនស្ត្រី” វិលជាថ្មី និងប្រកាសស្វែងរកជើងខ្លាំងប្រចាំឆ្នាំ ២០២០

  • 2020-01-15 08:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡងគំនូរ​ "ក្ដី​សុបិនស្ត្រី” លើក​ទី ៩ បាន​មក​ដល់​ទៀត​ហើយ​ ស្វាគមន៍​ឆ្នាំ ២០២០នេះ​ ក្រោម​ប្រធានបទ «ភាពអស្ចារ្យនៃប្រទេសកម្ពុជា» ដោយ​បាន​ប្រកាស​ជ្រើស​រើសអ្នក​ដែល​មាន​ថ្វីដៃ​ខាង​គូរ​គំនូរ​មក​ដាក់​ពាក្យ​បញ្ចេញ​ទេពកោលស្យ​ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើនទៀត។

នេះ​ជា​ពេល​វេលា​ពិសេស​បំផុត​ ដែល​អ្នក​ដែល​មាន​ទេពកោសល្យ​ខាង​គូរគំនូរ​មិន​គួរ​រំលង ហើយ​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម​ងាយ​ស្រួល​ទៀត។ សូមទស្សនាវីដេអូគំរូ​ដូច​ខាងក្រោម៖

សម្រាប់​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ និង​ក៏​មាន​ព្រះវត្តមាន​ចូលរួម​របស់​ អ្នកអង្គម្ចាស់ នរោត្តម ជេនណា នៅ មជ្ឈមណ្ឌល CJCC។

ដោយឡែក​សម្រាប់​ជើង​ខ្លាំង​ ក៏​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ពីកម្មវិធី៖

-​ជយលាភី​លេខ១ ទទួលបាន​ ១ ០០០ដុល្លារ

-​ជយលេខ២ ទទួល​បាន​ ៣០០ដុល្លារ

-​ជយលាភីលេខ ៣ ទទួលបាន​ ១០០ដុល្លារ

សម្រាប់​ទីតាំង​ដាក់ពាក្យ និងគំនូរ គឺក្នុង​ផ្សារទំនើប​អ៊ីអន​១ នៅ​ Amazing Cambodia ជាន់ទីមួយ ឬ​នៅ​តាម​រយៈ​អាសយដ្ឋាន ផ្ទះលេខ១១៨C, មហាវិថី វេងស្រេង សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

-​ទំនាក់ទំនងតាម E-Mail: dreamgirlsdesigncontest@gmail.com

-ទំព័រហ្វេសប៊ុក៖ https://www.facebook.com/Dreamgirlsdesigncontest

-​ទំនាក់ទំនងលេខទូរសព្ទ៖ ០១១ ៨៦៩ ៥០៤ / ០១២ ៦១៧ ២២២ / ០៨១ ២២២ ៦១៧

អត្ថបទ៖ យី សុធារី