អូស​ Facebook ឃើញ​តែ Post ដដែលៗ នេះ​មក​ពី​អ្នក​អត់​ចុច​ប៊ូតុង​សម្ងាត់​មួយ​នេះ

  • 2020-03-31 06:06:38
  • ចំនួនមតិ 6 | ចំនួនចែករំលែក 474

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​ជា​ច្រើន​លើ​បណ្ដាញ​សង្គម Facebook ​រមែង​រអ៊ូ​ថា ហេតុអ្វី​អូស​ចុះ​ឡើង​មួយ​ថ្ងៃៗ​ឃើញ​តែ Post ឬ​មាតិកា​ចែកចាយ​ដដែល និង​មិន​ឃើញ​អ្វី​ថ្មី​ទាល់​តែ​សោះ ដោយ Post ខ្លះធ្លាប់លោតតាំងពី ៣ ឬ ៤ ថ្ងៃមុនក៏មាន។

មូលហេតុ​នោះ​មក​ពី Facebook ​កំណត់​ត្រង់ News Feed របស់​អ្នក​រាល់​គ្នា​ឲ្យ​ឃើញ​នូវ​ Top Stories ​ពោល​ជា​រឿងរ៉ាវ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​សង្គម និង​មិន​សូវ​ផ្តោត​ខ្លាំង​លើ​ការ​បង្ហោះ​ថ្មី​របស់​អ្នក​ប្រើប្រាស់​ឯ​ទៀត​ឡើយ។

ត្រង់​ចំណុច​នេះ គឺ​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្លាស់ប្តូរ​ត្រង់​ការ​កំណត់ News Feed ពី​ជម្រើស​នៃ Top Stories មក​កាន់ Most Recent វិញ។ Sabay បង្ហាញ​ការ​អនុវត្ត​ដូច​ខាង​ក្រោម៖

លើ​ស្មាតហ្វូន

  • ចូល​ទៅ​កាន់​ប៊ូតុង Option (ត្រេ ៣ នៅ​ផ្នែក​ខាង​លើ​ឬ​ខាង​ក្រោម​ផ្អែក​តាម Version នៃ Facebook)
  • ចុច​យក​ពាក្យ Most Recent (ករណី​រក​មិន​ឃើញ​សូម​ចុច​ត្រង់​ពាក្យ See More នៅ​ខាង​ក្រោម)
  • លទ្ធផល​នឹង​បង្ហាញ​នូវ​រាល់​ Post ដែល​ទើប​ចេញ​ថ្មីៗ

លើ​កុំព្យូទ័រ

  • នៅ​ចំហៀង​ខាង​ឆ្វេង​ផ្នែក​ខាង​លើ​ក្រោម Profile សូម​ចុច​លើ​គ្រាប់​មូល​បី នៃ​ទីតាំង News Feed
  • ប្តូរ​ពី Top Stories មក​ជា Most Recent វិញ៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា